681 ezgif.com resize
Swift cc time

រញ្ជួយដីនៅហ្វីលីពីនផ្តាច់ជីវិតមនុស្ស២៧នាក់ និងរបួសជាង១០០នាក់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ហ្វីលីពីន៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦.៩វ៉ិចទ័របានវាយប្រហារខេត្ត Cebu នៃប្រទេសហ្វីលីពីនកាលពីយប់ថ្ងៃទី ៣០ ខែ កញ្ញា គ្រោះរញ្ជួយដីនេះបានបង្កឲ្យអគារមួយចំនួនដួលរលំ និងសង្គត់មនុស្សដោយមានយ៉ាងហើចណាស់មនុស្ស ២៧នាក់បានស្លាប់បាត់បង់ជីវិត និងជាង ១០០នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល និងត្រូវបានបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់។

យោងតាមទីភ្នាក់ងារសង្គ្រោះគ្រោះមហន្តរាយរបស់រដ្ឋាភិបាលហ្វីលីពីនគិតត្រឹមព្រឹកថ្ងៃទី ១ ខែ តុលានេញចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងដែលបានរញ្ជួយនៅភាគកណ្តាលប្រទេសហ្វីលីពីនបានកើនឡើងដល់ ២៧ នាក់ និង ១៤៧ នាក់ផ្សេងទៀតបានរងរបួស ដោយគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ ដែលបានវាយប្រហារលើកោះ Cebu កាលពីល្ងាចថ្ងៃអង្គារ បានបង្កឲ្យមានការដួលរលំអគារ និងខូចខាតអគារយ៉ាងតិច ២២ ខ្នង នៅទូទាំងប្រទេសហ្វីលីពីន។

ប្រតិបត្តិការរុករកនិងជួយសង្រ្គោះអ្នកដែលកំពុងតែរងគ្រោះកំពុងតែបន្ត អាជ្ញាធរក្នុងតំបន់អំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ននិងតាមដានព័ត៌មានបន្ថែមអំពីការវិវត្តន៍នៃគ្រោះរញ្ជួយដីមួយនេះ។ គួរតក់សម្គាល់ថាខេត្ត Cebu មានប្រជាជនជិត ១ លាននាក់ នេះបើយោងតាមការស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាម៉េរិក។ ភ្នាក់ងារឃ្លាំមើលការរញ្ជួយដីបានបញ្ជាក់ថាមិនមានការគំរាមកំហែងពីរលកយក្សស៊ូណាមិបន្ទាប់ពីការរញ្ជួយដីនោះទេ៕


Khcct banner

អត្ថបទទាក់ទង