ចិន៖ ស្ពានចិនខ្ពស់ជាងគេបំផុតលើពិភពលោកដែលមានឈ្មោះថា Huajiang Grand Canyon ស្ថិតនៅក្នុងខេត្តគូចូវ ប្រទេសចិន កម្ពស់ដល់ទៅ ៦២៥ម៉ែត្រត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ២៨ ខែកញ្ញា ដែលលាតសន្ធឹងប្រវែង ២,៩៨០ ម៉ែត្រដោយបានកាត់បន្ថយពេលវេលាធ្វើដំណើរពី ២ ម៉ោងសល់ត្រឹមតែ២នាទីតែប៉ុណ្ណោះ ។ ស្ពាននេះមិនត្រឹមតែខ្ពស់ជាងគេប៉ុណ្ណោះទេ ថែមទាំងជាស្ពានដ៏ធំបំផុតដែលមិនធ្លាប់មានប្រទេសណាសាងសង់នៅក្នុងតំបន់ភ្នំ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនស្ពានយក្សនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០២២ នៅក្នុងតំបន់ដែលពិបាកសាងសង់ដោយសារតែជ្រលង Huajiang វិស្វករប្រឈមបញ្ហាជាមួយនឹងច្រាំងថ្មចោទ ខ្យល់បក់ខ្លាំង និងកម្ពស់ខ្ពស់ខ្លាំង ដើម្បីជម្នះឧបសគ្គទាំងនេះ គម្រោងនេះបានដាក់ពង្រាយបច្ចេកវិទ្យាទំនើបៗរួមមាន ប្រព័ន្ធកំណត់ទីតាំងផ្កាយរណប BeiDou របស់ប្រទេសចិន យន្តហោះគ្មានមនុស្សបើកសម្រាប់ការគាំទ្រការសាងសង់ពីលើអាកាស ឧបករណ៍ចាប់សញ្ញាឆ្លាតវៃដើម្បីតាមដាន រំញ័រ និងសម្ភារៈទំនើបៗជាច្រើនទៀតជាមួយនឹងថវិការសាងសង់ប្រមាណ ២៨០ លានដុល្លារអាម៉េរិក។
មុនដាក់ដំណើរការជាផ្លូវការស្ពាននេះបានឆ្លងកាត់ការសាកល្បងដ៏ខ្លាំងមិនធ្លាប់មានដោយមានឡានដឹកទំនិញចំនួន ៩៦ គ្រឿងដែលមានទម្ងន់សរុប ៣,៣០០ តោនបានបើការឆ្លងកាត់សាកល្បងតេស្តនៃការផ្ទុកទម្ងន់៕