681 ezgif.com resize
Swift cc time

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១៥ កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្តល់អាហារូបករណ៍ចំនួន ១៥ កន្លែង ដល់សិស្ស-និស្សិត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ សិក្សាថ្នាក់បរិញ្ញាបត្រ ក្រោមអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ។ អាហារូបករណ៍នឹងបន្តទទួលពាក្យរហូតដល់ថ្ងៃទី ១៥ តុលា ២០២៥។

យោងតាមសេចក្តីជូនដំណឹងនៃអាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា បានឱ្យដឹងថា លក្ខខណ្ឌសម្រាប់សិស្ស-និស្សិតដាក់ពាក្យស្នើសុំ គឺអាហារូបករណ៍នេះ ផ្តល់ជូនសិស្ស-និស្សិតទូទាំងប្រទេស, សិស្ស-និស្សិតធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ទទួលបានអាទិភាព), សិស្ស-និស្សិតត្រូវបំពេញបែបបទនានាសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍តាមជំហាន នីមួយៗ ក្នុង APP អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា, សិស្ស-និស្សិតត្រូវគោរពតាមខ្លឹមសារ នៃកិច្ចសន្យាខិតខំរៀនសូត្រ ដែលបានបញ្ជាក់ជូន ក្នុង APP ដាក់ពាក្យស្នើសុំអាហារូបករណ៍។

បើតាមប្រភពដដែល អាហារូបករណ៍នេះ ផ្តល់សិក្សាជំនាញមួយចំនួនដែលសិស្សអាចជ្រើសរើស រួមមាន នីតិសាស្រ្ត រដ្ឋបាលសាធារណៈ សេដ្ឋកិច្ចអភិវឌ្ឍន៍ គ្រប់គ្រងធុរកិច្ច ធនាគារ និងហិរញ្ញវត្ថុ គណនេយ្យ និងសេដ្ឋកិច្ចព័ត៌មានវិទ្យា។ សិស្សដែលបានអាហារូបករណ៍នេះ នឹងត្រូវចូលរៀននៅចុងខែតុលា សិក្សាវេនម៉ោង ១២ ដល់ ៥ល្ងាច ដោយមិនមានការបង់ថ្លៃរដ្ឋបាល។

គួរបញ្ជាក់ថា​ សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានតាមរយៈ APP អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ បញ្ជាក់៖ សម្រាប់អ្នកប្រើប្រាស់ iOS (iPhone) អាចទាញយក Appអាហារូបករណ៍អភិសន្តិបណ្ឌិតតាមរយៈ App Store និងសម្រាប់អ្នក ប្រើប្រាស់ Android អាចទាយយក File ដើម្បីតម្លើងក្នុងLink ដែលបានភ្ជាប់ជូន ឬ Channel Telegram អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ កាលបរិច្ឆេទទទួលពាក្យស្នើសុំអាហារូបករណ៍ គិតចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង