681 ezgif.com resize
Swift cc time

មេណាតូអនុញ្ញាតឲ្យសមាជិក«បាញ់ទម្លាក់»យន្តហោះរុស្ស៊ីដែលចូលដែនដីខ្លួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte 

វ៉ាស៊ីនតោន៖ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte កាលពីថ្ងៃព្រហស្បតិ៍ បានគាំទ្រការលើកឡើងរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលប្រកាសប្រទេសសមាជិកណាតូ គួរតែបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងយន្តហោះរបស់រុស្ស៊ី ប្រសិនបើពួកគេហ៊ានហោះចូលទៅក្នុងដែនអាកាសរបស់ក្រុមសមាជិកអង្កការណាតូណាម្នាក់។ លោក Mark Rutte បានបញ្ជាក់ និងគាំទ្របែបនៅក្នុងថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការរបស់សម្ព័ន្ធមិត្តណាតូក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។

មេណាតូរូបនេះបានបញ្ជាក់ និងគាំទ្រចំណាត់ការបាញ់ទម្លាក់យន្តហោះដ្រូន រឺ យន្តហោះណាមួយរបស់រុស្ស៊ីចូលដែនដីសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីយន្តហោះរបស់រុស្ស៊ីបានហោះចូលដែនអាកាសប៉ូឡូញ និង អេស្តូនីអស់រយៈពេលប្រមាណ ១២នាទីនិងក្រោយមកត្រូវបានបណ្តេញត្រឡប់ទៅវិញ។

សម្រាប់លោក Mark Rutte ប្រសិនបើចាំបាច់ ដូច្នេះខ្ញុំយល់ស្របទាំងស្រុងជាមួយប្រធានាធិបតីត្រាំក្នុងការអនុញ្ញាតឲ្យសមាជិករបស់ NATO អាចបាញ់ទម្លាក់យន្តហោះរបស់សត្រូវដែលហោះចូលដែនអធិបតេយ្យភាពរបស់ខ្លួន៕

Khcct banner

អត្ថបទទាក់ទង