681 ezgif.com resize
Swift cc time

ក្រសួងអប់រំ រៀបចំ«ការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ» សម្រាប់សិស្សត្រៀមប្រឡងចូលសាកលវិទ្យាល័យ ដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ក្រសួងអប់រំ រៀបចំ«ការបង្រៀនបំប៉នសមត្ថភាពលើមុខវិជ្ជាវិទ្យាសាស្ត្រ» សម្រាប់ត្រៀមប្រឡងចូលសាកលវិទ្យាល័យ ដោយឥតគិតថ្លៃ។ ការបង្រៀននឹងចាប់ផ្តើមពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ពីថ្ងៃច័ន្ទ ដល់សុក្រ ដែលមានមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា ក្រសួងអប់រំ នឹងរៀបចំកម្មវិធីបង្រៀនតាមប្រព័ន្ធសមកាលកម្ម ឬការបង្រៀនដោយការផ្សាយបន្តផ្ទាល់ (Live Teaching) ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ជារៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដើម្បីជាជំនួយដល់ការបំប៉នសមត្ថភាពដល់សិស្សានុសិស្ស ដែលប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងផ្ដល់ឱកាសប្រកបដោយសមធម៌សម្រាប់បេក្ខជនដែលមានបំណងប្រឡងចូលរៀននៅគ្រឹះស្ថានឧត្ដមសិក្សា លើមុខវិជ្ជា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងគណិតវិទ្យា។ សិស្សានុសិស្សគ្រប់រូបអាចចូលរៀនក្នុងកម្មវិធីនេះដោយឥតគិតថ្លៃ ដោយចូលទស្សនាការបង្រៀនដោយការផ្សាយបន្តផ្ទាល់តាម https://live-teaching.duraseksa.gov.kh ឬស្កេនលើ QR Code ដែលមានក្នុងសេចក្ដីជូនដំណឹងនេះ។

ការបង្រៀននឹងប្រព្រឹត្តទៅតាមពេលវេលាដូចខាងក្រោម៖

១. មុខវិជ្ជារូបវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ហង់ ស៊ីម ម៉ោង ១៦៖០០ - ១៧៖០០

២. មុខវិជ្ជាគីមីវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ជ័យ ថាវី ម៉ោង ១៧៖០០ - ១៨៖០០

៣. មុខវិជ្ជាជីវវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ ធូ ភន ម៉ោង ១៨៖០០ - ១៩៖០០

៤. មុខវិជ្ជាគណិតវិទ្យា បង្រៀនដោយលោកសាស្ត្រាចារ្យ នាង បូ ម៉ោង ១៩៖០០ - ២០៖០០។


Khcct banner

អត្ថបទទាក់ទង