ថៃ៖ ក្រុមក្មេងៗទំនើងថៃមួយមួយក្រុមធំបានផ្ទុះពាក្យសំដីជាមួយគ្នានឹងឈានទៅដល់ការកាប់សម្លាប់គ្នា្ននៅក្នុងការប្រគំតន្ត្រីនៃពិធីបុណ្យ Boon Sart Duan Sip ដែលរៀបចំឡើងនៅសាកលវិទ្យាល័យ Ramkhamhaeng ទីក្រុងបាងកក កាលពីវេលាយប់ម៉ោង ១២ ឈានចូលថ្ងៃសៅរ៍ទី ២០ ខែ កញ្ញា។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានបណ្តាលឲ្យក្រុមក្មេងទំនើង និងអ្នកចូលរួមក្នុងកម្មវិធីបុណ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ និងត្រូវបញ្ជូនទៅកាន់កន្លែងសង្រ្គោះបន្ទាន់ភ្លាមៗ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ថៃគិតត្រឹមព្រឹកថ្ងៃទី ២០ ខែ កញ្ញា នេះក្រុមក្មេងទំនើងដែលវាយតប់គ្នាការពីយប់ម្សិលមិញកំពុងតែត្រូវបានសង្រ្គោះ និងព្យាបាលរបួសរងចាំចំណាត់ការបន្តបន្ទាប់។ តាមប្រភពដដែលបានបញ្ជាក់ទៀតថាមុនពេលកើតហេតុគេឃើញមានក្មេងទំនើងពីរក្រុមប្រដាប់ដោយអាវុធឈ្លោះទាស់តែគ្នាកំឡុងពេលរាំធុងបាស់ មួយសន្ទុះក្រោយមកក៏កើតទៅជាជម្លោះខ្លាំងនឹងឈានទៅដល់ការប្រើអាវុធ និងចាក់សម្លាប់គ្នាក្នុងកណ្តាលកម្មវិធី។
ភ្លាមៗប៉ូលីសថៃបានទៅដល់កន្លែងវាយគ្នា នឹងចាប់ក្រុមជនសង្ស័យមួយចំនួនយកទៅសាកសួរ និងបន្តនិតិវីធីច្បាប់ ចំណែកក្រុមដែលរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ៕