681 ezgif.com resize
Swift cc time

បាក់ឌុប៖បេក្ខជនជាប់សរុប១២២៤៧៣នាក់ ខណៈនិទ្ទេសAចំនួន៣០០៣នាក់កើនជាងឆ្នាំមុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនប្រឡងជាប់សរុប ១២២,៤៧៣នាក់ ត្រូវជា៨៤.៥៦ភាគរយ នៃចំនួនបេក្ខជនមកប្រឡង និង មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់។

យោងតាមគេហទំព័រក្រសួងអប់រំ បានឱ្យដឹងថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥នេះ មានជាប់និទ្ទេស A ចំនួន៣,០០៣នាក់, ជាប់និទ្ទេស B ចំនួន៩,៩០១នាក់, ជាប់និទ្ទេស C ចំនួន២៨,៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់។

លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស នឹងត្រូវបានប្រកាសទាំងតាមគេហទំព័រហ្វេសប៊ុកក្រសួងអប់រំ និងប្រកាសនៅតាមមណ្ឌលសំណេរនៃរាជធានី ខេត្តទាំង ២៥ ទូទាំងប្រទេស នៅថ្ងៃទី ២០ កញ្ញា ២០២៥។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មានបេក្ខជនសរុបជាង ១៤ម៉ឺននាក់ ដែលក្នុងនោះមានថ្នាក់វិទ្យាសាស្រ្តប្រមាណ ៤ម៉ឺននាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គមប្រមាណ ១០ម៉ឺននាក់។ ដូចនឹងឆ្នាំកន្លងទៅ លទ្ធផលប្រឡងនឹងឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព ពោលគឺ «អ្នកចេះ គឺជាប់»៕

Khcct banner

អត្ថបទទាក់ទង