ភ្នំពេញ៖ កម្មវិធីភាពជាដៃគូ សហភាពអឺរ៉ុប-កម្ពុជា លើបរិវត្តកម្មអប់រំបច្ចេកទេស ២០២៤-២០២៧ ផ្តល់អាហារូបករណ៍១០០% សិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត ដល់និស្សិត និងបុគ្គលិកអប់រំ ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ ដើម្បីសិក្សាជំនាញដែលពាក់ព័ន្ធនឹងស្ទែម។
អាហារូបករណ៍នេះនឹងផ្តល់អត្ថប្រយោជន៍ដូចជា អាហារូបករណ៍ថ្លៃសិក្សា 100% សម្រាប់សិក្សារយៈពេល ២ ឆ្នាំ (Master) និង ៣ ឆ្នាំ (PhD), ប្រាក់ឧបត្ថម្ភប្រចាំខែ។ ជំនាញដែលអាចជ្រើសរើសបាន គឺជាជំនាញដែលពាក់ព័ន្ធនឹងស្ទែម (STEM) ដូចជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម ឬ គណិតវិទ្យា ជាដើម (Science, Technology, Engineering, Mathematics)។
លក្ខខណ្ឌដែលអាចដាក់ពាក្យបាន បេក្ខជនត្រូវជានិស្សិត និងបុគ្គលិកអប់រំ ដែលស្ថិតក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងមានចំណាប់អារម្មណ៍បន្តការសិក្សា Master ឬ PhD។ បេក្ខជនអាចដាក់ពាក្យតាមរយៈតំណភ្ជាប់ទៅតាមកម្រិត Master: ទាញយកពាក្យស្នើសុំតាមរយៈ តំណភ្ជាប់ Master ចំណែកឯ PhD: ទាញយកពាក្យស្នើសុំតាមរយៈ តំណភ្ជាប់ PhD ។
សម្រាប់ព័ត៌មានបន្ថែម អាចចូល Telegram Group ដើម្បីទទួលព័ត៌មានបន្ថែម៖ Master: Join Group (https://t.me/+pw45sMm8uuhhNjhl) និង PhD: Join Group (https://t.me/+Qrs5YuYXjhtlNzFl)៕