681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា សហការដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ក្នុងការដាក់បញ្ចូលAI ក្នុងកម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នាថ្ងៃទី១៥ កញ្ញា បានសហការដៃគូយុទ្ធសាស្ត្រជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។

ក្នុងជំនួបរវាងលោក Benjamin Chiang ភារៈធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ជួបពិភាក្សាផ្លាស់ប្តូរ និងពិភាក្សាបទពិសោធគ្នាអំពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI) ដោយមានលោក Oscar Garcia ដែលជាអ្នកជំនាញផ្នែក AI ដ៏ល្បីល្បាញមកពី Silicon Valley សហរដ្ឋអាមេរិក ដើម្បីចែករំលែកចំណេះដឹង និងផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមកក្នុងការដាក់បញ្ចូល AI សម្រាប់កម្មវិធីសិក្សាឱ្យមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្ស និងការបង្រៀនបែបឌីជីថល។

លោកភារៈធារីស្ថានទូតអាម៉េរិក បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យអប់រំ ផ្ដោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយយកឱកាសនេះ ដើម្បីស្វែងយល់បន្ថែមអំពីបទពិសោធ កាលានុវត្តភាព ការប្រឈម និងទស្សនៈវិស័យក្រសួងអប់រំ យុវជន និងកីឡា ក្នុងការប្រើប្រាស់AI នៅក្នុងវិស័យអប់រំ។

ជាការឆ្លើយតប លោក ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា ក្រសួងអប់រំ បានមើលឃើញ និងទទួលស្គាល់ទាំងសក្តានុពល និងបញ្ហាប្រឈមនៃបច្ចេកវិទ្យា AI ក្នុងការកែទម្រង់វិស័យអប់រំ និងការបង្រៀនឱ្យកាន់តែមានប្រសិទ្ធភាព ដោយបង្កើតកម្មវិធីសិក្សាផ្ទាល់ខ្លួន (Personalized Learning) សម្រាប់សិស្ស ជួយគ្រូបង្រៀនក្នុងការរៀបចំកិច្ចតែងការបង្រៀនប្រកបដោយភាពច្នៃប្រឌិត ប៉ុន្តែក្រសួងក៏បានមើលឃើញពីបញ្ហាប្រឈមមួយចំនួនផងដែរ ដូចជាការធានាឱ្យមានការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ ហានិភ័យនៃការបាត់បង់ជំនាញគិតពិចារណាស៊ីជម្រៅរបស់សិស្ស ឬសមត្ថភាពក្នុងការសរសេរជាដើម៕


Khcct banner

អត្ថបទទាក់ទង