ថៃ៖ លោកស្រី Daranee Saeju ជំនួយការអភិបាលនៃនាយកដ្ឋានគោលនយោបាយប្រព័ន្ធទូទាត់ និងការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារថៃ (BOT រឺ BANK OF THAILAND)បានពន្យល់ថាលោកស្រីគ្រោងនឹងបើគណនីដែលបង្កកសាច់ប្រាក់ជាង ១ម៉ឺនគណនីឡើងវិញក្រោយពីធនាគារក្នុងស្រុកជាច្រើនមានបញ្ហាជាមួយអ្នកប្រើប្រាស់ បន្ទាប់ពីចំណាត់ការរបស់រាជរដ្ឋាភិបាលថៃបានសម្រេចបិទ និងបង្កកគណនីធនាគារអតិថិជនដែលជាប់ក្នុងការសង្ស័យទូទាត់លុយក្នុងឧក្រិដ្ឋកម្មអនឡាញ និងការក្លែងបន្លំហិរញ្ញវត្ថុតាមអ៊ីនធឺណិត។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃច័ន្ទ លោកស្រី Daranee Saeju ជំនួយការអភិបាលនៃនាយកដ្ឋានគោលនយោបាយប្រព័ន្ធទូទាត់ និងការការពារអ្នកប្រើប្រាស់ហិរញ្ញវត្ថុរបស់ធនាគារថៃ បានពន្យល់ថា ទោះបីជាករណីនៃការលួចចូលប្រើប្រាស់គណនីធនាគារក្លែងក្លាយត្រូវបានលុបចោលតាំងពីដើមឆ្នាំមកក៏ដោយ បញ្ហាជនរងគ្រោះត្រូវបានបោកបញ្ឆោតឱ្យផ្ទេរប្រាក់ដោយខ្លួនឯងនៅតែរីករាលដាល។ លោកស្រីអះអាងទៀតថានេះបានបង្កើតបញ្ហាបន្ទាប់បន្សំដែលធនាគារជាតិថៃសម្រេចតាមដាន និងរឹបអូស យកលុយដែលគ្មានប្រភពច្បាស់លាស់។
លោកស្រី Daranee បញ្ជាក់ថា៖ «ឧក្រិដ្ឋជនអាចបោកបញ្ឆោតបុគ្គលដែលមិនពាក់ព័ន្ធឲ្យចូលរួមដោយការប្រើគណនីក្លែងក្លាយរបស់ពួកគេ ដែលអាចប៉ះពាល់ដល់ពលរដ្ឋដែលគោរពច្បាប់»។ ដើម្បីដោះស្រាយបញ្ហានេះ ធនាគារត្រូវបានផ្តល់គោលការណ៍ណែនាំថ្មីដើម្បីមិនបង្កកគណនីមិនជាប់សង្ស័យក្នុងរយៈពេល ៤ ម៉ោង។
យោងតាមទិន្នន័យកាលពីសប្តាហ៍មុនចន្លោះពីថ្ងៃ (១-១១ ខែកញ្ញា) គណនីប្រហែល ១០,០០០ ត្រូវបានបង្កក អាជ្ញាធរបានចាត់ទុកតួលេខនេះជាចំនួនច្រើនមិនធ្លាប់មានកន្លងមក ដោយក្នុងនោះការពិនិត្យឡើងវិញលើករណីជាង ១០០ ចាប់ពីថ្ងៃអាទិត្យ (១៤ ខែកញ្ញា) បានបង្ហាញថាមានតែ ១១ ឬ ១០ ភាគរយប៉ុណ្ណោះនៃគណនីទាំងនោះត្រូវបានបិទជាអចិន្ត្រៃយ៍ដោយសារភាគច្រើនត្រូវបានគេរកឃើញថាមានទំនាក់ទំនងផ្ទាល់ទៅនឹងការក្លែងបន្លំលុយតាមអនឡាញ៕