681 ezgif.com resize
Swift cc time

ត្រាំប្តឹងកាសែត New York Times សំណង១៥ពាន់លានដុល្លារពីបទបរិហារកេរ្តិ៍

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ត្រាំ បានប្រកាសថាលោកនឹងប្តឹងកាសែត New York Times ក្នុងសំណងជំងឺចិត្តដល់ទៅ ១៥ ពាន់លានដុល្លារក្នុងសុំណុំរឿងការចេញផ្សាយអត្ថបទបរិហារកេរ្តិ៍ និងការប្រមាថ។ លោកត្រាំបានចាត់ទុកកាសែតដែលមានអាយុកាល ១៧៣ ឆ្នាំនេះពោរគឺបង្កើតឡើងកាលពីឆ្នាំ ១៨៥១ តែងតែចុះផ្សាយអត្ថបទព័ត៌មានអំពីលោកជាមួយនឹងការកុហក លាបពណ៌ និងបង្ខូចកេរ្តិ៍ឈ្មោះលោកជាច្រើនដងហើយ ហើយពេលនេះជាពេលដែលលោកសម្រេចចិត្តប្តឹងកាសែតមួយនេះ។ នេះបើយោងតាមការបញ្ជាក់របស់លោកត្រាំតាមរយៈប្រព័ន្ធផ្សព្វផ្សាយ TRUTH SOCIAL របស់លោក។

បើតាមការរៀបរាប់របស់លោកដូណាល់ត្រាំលោកបានអះអាងថាកាសែតមួយនេះបានតួនាទីយ៉ាងសំខាន់ក្នុងជួយជ្រោមជ្រែងបក្សប្រជាធិបតេយ្យរបស់លោកស្រី Kamala Harris នៅក្នុងការបោះឆ្នោតប្រធានាធិបតីចុងក្រោយក្នុងឆ្នាំ ២០២៤ លោកថាកាសែតនេះតែងតែនិយាយកុហក និងបង្ខូចយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សលោក។ ក្រៅពីការបោះឆ្នោតកាសែតនេះក៏បានចុះផ្សាយអត្ថបទព័ត៌មានជាច្រើនអំពីវិស័យជំនួញរបស់លោកដែលការចេញផ្សាយទាំងនោះសុទ្ធតែគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឲ្យមានការយល់ច្រឡំ។

ជាការឆ្លើយតបអ្នកនាំពាក្យរបស់កាសែត The New York Times បានចាត់ទុកបណ្តឹងនេះគឺជាការប៉ុនប៉ងដើម្បីរារាំងនិងបង្អាក់ការរាយការណ៍ព័ត៌មានឯករាជ្យ។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «កាសែត New York Times ផ្សព្វផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់លាស់ ហើយមិនដូចអ្វីដែលលោកដូណាល់ត្រាំបានលើកឡើងនោះទេ»។

គួរកត់សម្គាល់មានកាសែតល្បីៗជាច្រើនរួមមាន ABC News CBS News របស់ Paramount ទាំងពីរបានព្រមព្រៀងគ្នាក្នុងការសងប្រាក់រាប់លានដុល្លារដល់លោកដូណាល់ត្រាំដើម្បីដោះស្រាយបណ្តឹងដែលលោកត្រាំបានប្តឹងកាសែតខាងលើទាំងពីរ ក្នុងសុំណុំរឿងផ្សព្វផ្សាយព័ត៌មានអំពីលោកក្នុងយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតីក្នុងឆ្នាំ ២០២៤៕

Khcct banner

អត្ថបទទាក់ទង