ភ្នំពេញ៖ មូលនិធិសម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ផ្តល់អាហារូបករណ៍ 350 កន្លែង ដល់សិស្សដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី ១២ និងសិស្សានុសិស្សទូទៅ សិក្សាថ្នាក់ភាសាអង់គ្លេសគ្រប់កម្រិត នៅវិទ្យាស្ថានភាសាបរទេស សាខាអូរប្ញស្សី នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា។ អាហារូបករណ៍នេះផ្តល់ជូនសិស្ស ៣៥០ នាក់ដំបូងតែប៉ុណ្ណោះ ទៅតាមកម្រិត សមត្ថភាព ជីវភាព និងការដាក់ពាក្យរបស់សិស្ស។
យោងតាមសេចក្តីជូនដំណឹងតាមគេហទំព័រ Jenna Norodom បានឱ្យដឹងថា អាហារូបករណ៍នេះ បើកទទួលពាក្យរហូតដល់ថ្ងៃទី ២១ កញ្ញា ២០២៥។ បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យតាមរយៈ https://forms.gle/xtXSn2QZ5MCngA5aA។ អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនក្នុង គោលបំណងដើម្បីផ្តល់ឱកាសដល់យុវជនអាចបន្តការសិក្សា ក្នុងការកសាងអនាគតដ៏វែងឆ្ងាយ និងកសាងធនធានសម្រាប់ប្រទេសជាតិ។ ការផ្តល់អាហារូបករណ៍នេះ មិនត្រឹមតែជាជំនួយសម្រាប់ការសិក្សាទេ ប៉ុន្តែបង្ហាញពីទឹកចិត្តសប្បុរសធម៌ កតញ្ញូចំពោះ ជាតិ និងជាចំណែកមួយដ៏ធំដើម្បីជួយទៅដល់ សិស្សក្រីក្រ និងសិស្សមកពីគ្រួសារពលី និងគ្រួសារភៀសសឹក។
គួរបញ្ជាក់ថា អាហារូបករណ៍នេះបានតែ ៣៥០ នាក់ដំបូងតែប៉ុណ្ណោះ និងតាមកម្រិត សមត្ថភាព ជីវភាព និងការដាក់ពាក្យរបស់បេក្ខជន។ ករណីមានចម្ងល់បន្ថែម សូមទាក់ទងទៅកាន់តេលេក្រាម៖ https://t.me/puciflorusse ឬ អាចសួរព័ត៌មាននៅសាខាអូរឬស្សីផ្ទាល់៖ https://maps.app.goo.gl/NzS17tWh3NzW3xkr9?g_st=it៕