681 ezgif.com resize
Swift cc time

យុវជនកម្ពុជា ២រូ​បចូលរួមកម្មវិធី China-ASEAN Youth Campus លើកទី១៦ នៅចិន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ប្រតិភូយុវជនកម្ពុជា ចំនួន ២រូប នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមក្នុងកម្មវិធី China-ASEAN Youth Campus លើកទី១៦ ដែលនឹងប្រារព្ធធ្វើឡើងនៅសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ ចាប់ពីថ្ងៃទី​ទី១៦-២៣ ខែកញ្ញា ឆ្នាំ​២០២៥ ក្រោម​ប្រធាន​បទ​៖ “Mutual Learning and Shared Synergy: Youth Together Shaping the Future"។

យោងតាមគហទំព័រនៃអគ្គនាយកដ្ឋានយុវជន កម្មវិធីនេះមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការរវាងយុវជនចិន និងអាស៊ាន តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការពិភាក្សាអំពីច្នៃប្រឌិត និងការអភិវឌ្ឍបៃតង ព្រមទាំងចែករំលែកទស្សនៈអំពីការរៀនសូត្ររវាងអរិយធម៌ប្រទេសចិន និងប្រទេសអាស៊ាន។

កម្មវិធីនេះ មានរ​យៈពេលប្រមាណ ៧ថ្ងៃ ដែលនឹងធ្វើឡើងនៅទីក្រុង Chengdu ខេត្ត​ Sichuan និងទីក្រុង Dunhuang ខេត្ត​ Gansu នៃសាធារណៈ​រដ្ឋ​ប្រជាមានិត​ចិន​ មានការចូលរួមពីយុវជនមកពីបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន ព្រមទាំងនិស្សិតចិនផងដែរ៕

Khcct banner

អត្ថបទទាក់ទង