អាម៉េរិក៖ ប្រធានសន្តិភាពដូណាល់ត្រាំបានចេញមុខប្រកាសពីភាពជោគជ័យរបស់លោកលើកទីពីរ ក្នុងប្រតិបត្តិការបាញ់កម្ទេចទូករត់ពន្ធគ្រឿងញៀនពីប្រទេសវ៉េណេស៊ុយអេឡាចូលក្នុងសហរដ្ឋអាម៉េរិក។ តាមរយៈសេចក្តីប្រកាសរបស់លោកដូណាល់ត្រាំកាលពីល្ងាចថ្ងៃទី ១៥ ខែ កញ្ញាលោកបានរៀបរាប់ថានៅព្រឹកនេះ តាមការបញ្ជារបស់ខ្ញុំ កងកម្លាំងយោធាសហរដ្ឋអាម៉េរិកបានបានបាញ់កម្ទេចទូកទីពីរប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀន និងក្រុមភេរវករដ៏ឃោរឃៅដែលត្រូវបានកំណត់អត្តសញ្ញាណ។
តាមលោកដូណាល់ត្រាំដដែលពួកភេរវកររត់ពន្ធគ្រឿងញៀនទាំងនេះមកពីប្រទេសវេណេហ្ស៊ុយអេឡាស្ថិតនៅក្នុងដែនទឹកអន្តរជាតិដែលដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ (A DEADLY WEAPON POISONING AMERICANS!) ឆ្ពោះទៅសហរដ្ឋអាម៉េរិក។ ក្រុមជួញដូរគ្រឿងញៀនដ៏សាហាវទាំងនេះបង្កការគំរាមកំហែងដល់សន្តិសុខជាតិ គោលនយោបាយការបរទេស និងផលប្រយោជន៍សំខាន់ៗរបស់សហរដ្ឋអាម៉េរិក។ ការវាយប្រហារនេះបានបណ្តាលឱ្យក្រុមភេរវករប្រុស៣នាក់ស្លាប់ហើយ គ្មានកងកម្លាំងអាម៉េរិកណាម្នាក់រងគ្រោះថ្នាក់នៅក្នុងការវាយប្រហារនេះទេ។
លោកត្រាំព្រមានទៀតថាប្រសិនបើអ្នកកំពុងដឹកជញ្ជូនគ្រឿងញៀនដែលអាចសម្លាប់ជនជាតិអាម៉េរិកបាន យើងកំពុងតាមប្រមាញ់អ្នក! សកម្មភាពខុសច្បាប់ដោយក្រុមឧក្រិដ្ឋជនទាំងនេះបានធ្វើឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរលើសហគមន៍អាម៉េរិកអស់ជាច្រើនទសវត្សរ៍ ដោយបានសម្លាប់ពលរដ្ឋអាម៉េរិករាប់លាននាក់។
គួរកត់សម្គាល់ថាកាលពីល្ងាចថ្ងៃទី ៣ ខែកញ្ញាកន្លងទៅលោកក៏បានបានបញ្ជាឲ្យទ័ពអាម៉េរិកបាញ់កម្ទេចទូកដែលកំពុងតែរត់ពន្ធយកគ្រឿងញៀនចេញពីប្រទេសវ៉េណេស៊ុយអេឡាដោយក្នុងប្រតិបត្តិការឈ្លបធ្វើឃាតលើកទី១បានសម្លាប់ក្រុមរត់ពន្ធគ្រឿងញៀនព្រមាណ១១នាក់ដែលក្រុមនេះសុទ្ធសឹងតែជាពួកភេរវករដែលអាម៉េរិកតាមប្រមាញ់៕