ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ កញ្ញា ទទួល«រថយន្តភ្ញៀវទេសចរណ៍»ចំនួន៤៥.៦០៦គ្រឿងចូលទស្សនានិងហោះហើរនោះព្រលានថ្មីរបស់កម្ពុជានេះ។ លទ្ធផលនៃការចូលដ៏ច្រើននេះ កំឡុងពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់ជូនការចតនៅចំណតរថយន្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៩ កញ្ញា រយៈពេល១សប្តាហ៍។
តាមរបាយការណ៍ផ្តល់ជូនមក ស៊ីស៊ីថាមស៍ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F បានទទួលរថយន្តភ្ញៀវទេសចរណ៍ថ្ងៃទី ១៣-០៩-២៥ ចាប់ពីម៉ោង ៦ព្រឹកដល់ ១៤-៩-២៥ ម៉ោង ៦ព្រឹក មានចំនួន ២១៨៨២ គ្រឿង។ ដោយឡែក ថ្ងៃទី ១៤-០៩-២៥ ចាប់ពីម៉ោង ៦ព្រឹកដល់ ១៥-៩-២៥ ម៉ោង ៦ព្រឹក មានចំនួន ២៣៧២៤ គ្រឿង។
លទ្ធផលនៃការចូលដ៏ច្រើននេះ កំឡុងពេលអាកាសយានដ្ឋានអន្តរជាតិតេជោ ផ្តល់ជូនការចតនៅចំណតរថយន្តដោយឥតគិតថ្លៃចាប់ពីថ្ងៃទី៩ កញ្ញា រយៈពេល១សប្តាហ៍ ហើយចាប់ពីថ្ងៃទី១៦ ខែកញ្ញាតទៅ ចំណតយានយន្តគ្រប់ប្រភេទ (កង់ ម៉ូតូ ឡាន) នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នឹងគិតប្រាក់ទៅតាមម៉ោងកំណត់។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមសាងសង់នៅ ឆ្នាំ២០២០ មានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប អាចឲ្យប្រភេទយន្តហោះធុនធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១៕