
ភ្នំពេញ៖ មន្ទីរពេទ្យភ្នែករបស់ប្រទេសចិន «ណាននីង» សន្យានឹងផ្ដល់ជាជំនួយដល់ប្រទេសកម្ពុជា នៅពេលដែលមន្ទីរពេទ្យនឹងដំណើរទៅមុខដោយរលូន។
លោក Xuan Zhong Ning លេខាធិការគណៈកម្មាធិការបក្សរបស់មន្ទីរពេទ្យកាកបាទក្រហមទីក្រុងណាននីង ខេត្តក្វាងស៊ី បានឱ្យដឹងថា បន្ទាប់ពីការបើកសម្ពោធ មន្ទីរពេទ្យណាននីងនឹងត្រូវការបន្ថែមកម្លាំងបុគ្គលិក និងឧបករណ៍ផ្សេងៗទៀត ដើម្បីឱ្យមន្ទីរពេទ្យស្របតាមស្តង់ដារវិជ្ជាជីវៈនៅខេត្តក្វាងស៊ី។
អ្វីដែលកាន់តែពិសេសនោះ នៅពេលដែលមន្ទីរពេលដំណើរការទៅមុខដោយរលូនហើយនោះ ប្រទេសចិននឹងមិនភ្លេចឡើយ ក្នុងការជួយបណ្តាប្រទេសអាស៊ាន ហើយក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
បន្ថែមពីនេះ លោក Du Shen Hua នាយកមន្ទីរពេទ្យកាកបាទក្រហមទីក្រុងណាននីង បានមានប្រសាសន៍ថា បន្ទាប់ពីការបន្ថែមបុគ្គលិក និងសម្ភារៈនានា មន្ទីរពេទ្យភ្នែកណាននីង នឹងពង្រឹងលើផ្នែកទាំងបីនេះ ទី១ ការបណ្តុះបណ្តាលទេពកោសល្យផ្នែកភ្នែកនិងការអភិវឌ្ឍវិញ្ញាសានឹងត្រូវបានកែលម្អ ទី ២ កំរិតរួមនៃការថែរក្សាសុខភាពភ្នែកបឋមនិងសេវាកម្មសុខភាពភ្នែក និងទី៣ ការយល់ដឹងរបស់សាធារណជនអំពីការការពារនិងគ្រប់គ្រងជំងឺភ្នែកនឹងត្រូវបានផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ៕