681 ezgif.com resize
Swift cc time

សម្តេច ប៊ុន រ៉ានី ដឹកនាំរៀបចំ«ពិធីបួងសួងចម្រើនសេចក្តីសុខ»នៅលើទឹកដីអង្គរ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ១៥ កញ្ញានេះ ដឹកនាំរៀបចំ «ពិធីបួងសួងចម្រើនសេចក្តីសុខ» ត្រូវបានប្រារព្ធធ្វើនៅ (១)ទីសក្ការៈព្រះអង្គចេកព្រះអង្គចម (២)តំបន់អភិរក្សអង្គរ និងនៅ (៣)ប្រាសាទអង្គរតូច។

ពិធីនេះក្នុងគោលបំណងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ បារមីព្រះអង្គចេក-ព្រះអង្គចម បារមីគ្រប់ព្រះអង្គនៅក្នុងទីឋានអភិរក្សអង្គរ ដួងវិញ្ញាណក្ខន្ធព្រះមហាវីរក្សត្រ មហាបុព្វបុរសដូនតាខ្មែរ ដួងព្រលឹងមេទ័ពតូច-ធំ សូមប្រោះព្រំព្រះរាជាណាចក្រកម្ពុជាឱ្យមានសុខសន្តិភាព ជាតិសុខសាន្តត្រាណ រីកចម្រើននិងអភិវឌ្ឍជាលំដាប់ ចៀសឆ្ងាយពីសត្រូវឈ្លានពាន យាយីទាំងឡាយ។


Khcct banner

អត្ថបទទាក់ទង