វៀតណាម៖ រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son បានប្រកាសថាវៀតណាមនឹងដាក់បញ្ចូលភាសាខ្មែរក្នុងកម្មវិធីសិក្សា និងអប់រំចូលក្នុងប្រទេសរបស់ខ្លួនក្នុងឆ្នាំសិក្សាឆ្នាំ ២០២៨ ខាងមុខនេះដោយក្នុងឆ្នាំ ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ ២០២៨ ជាមួយគ្នា។ នេះបើយាមតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។
ជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន។
គួរកត់សម្គាល់ថាបច្ចុប្បន្នវៀតណាមមានសិស្សច្រើនជាង ១៤ លាននាក់ចាប់ពីក្នុងថ្នាក់ទី ១ ដល់ ១២ ហើយជម្រើសភាសាបរទេសដែលពួកគេកំពុងតែរៀនរួមមានភាសាអង់គ្លេស រុស្ស៊ី បារាំង ចិន អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។ ភាសាអង់គ្លេសត្រូវបានបង្រៀននៅគ្រប់ខេត្ត-ក្រុង ហើយភាសាបារាំងមានចំនួនសិស្សច្រើនជាងគេនៃបន្ទាប់ពីអង់គ្លេសមានចំនួនសិស្សរៀនដល់ទៅ ៣០,៧០០នាក់ បន្ទាប់មកគឺជប៉ុន (២០,៨០០នាក់) និងចិន (១៤,៤០០នាក់)ដែលកំពុងតែសិក្សាភាសាអន្តរជាតិ៕