681 ezgif.com resize
Swift cc time

សាធារណរដ្ឋឆែក ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន១៩រូប ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ រដ្ឋាភិបាលនៃសាធារណរដ្ឋឆែកផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន ១៩ រូប ដើម្បីទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅតាមសាកលវិទ្យាល័យនានា នៃ សាធារណរដ្ឋឆែក សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ លើមុខជំនាញនានា ដូចជា កសិកម្ម ព្រៃឈើ វិទ្យាសាស្ត្របរិស្ថាន វិស្វកម្ម គណិតវិទ្យានិងស្ថិតិ វិទ្យាសាស្ត្រកុំព្យូទ័រ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធើណែត សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងវិស្វកម្មជីវវេជ្ជសាស្ត្រ។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា កាលបរិច្ឆេទផុតកំណត់ទទួលពាក្យសម្រាប់អាហារូបករណ៍នេះគឺនៅ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈ គេហទំព័រ

គួរបញ្ជាក់ថា តាំងពីឆ្នាំ 2019 រដ្ឋាភិបាលនៃសាធារណរដ្ឋឆេកបានអនុម័តយុទ្ធសាស្រ្តថ្មីរបស់ខ្លួនសម្រាប់ការផ្តល់អាហារូបករណ៍រដ្ឋាភិបាលសម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍន៍។ យោងតាមយុទ្ធសាស្ត្រនេះ អាហារូបករណ៍នេះ ត្រូវបានផ្តល់ជូនសម្រាប់និស្សិតកម្ពុជាចំនួន ១៩ នាក់ ដើម្បីសិក្សាថ្នាក់អនុបណ្ឌិត ឬ បណ្ឌិត ជាភាសាអង់គ្លេស សម្រាប់ឆ្នាំសិក្សា 2026/2027៕


Khcct banner

អត្ថបទទាក់ទង