681 ezgif.com resize
Swift cc time

សាលាបឋមសិក្សាវត្តរាជបូណ៌ រៀបចំ «ពិព័រណ៍បច្ចេកវិទ្យា និង ស្ទែម» ដើម្បីបង្ហាញស្នាដៃសិស្សប្រើប្រាស់បច្ចេកវិទ្យា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀមរាប៖ សាលាបឋមសិក្សាវត្តរាជបូណ៌ កាលពីថ្ងៃទី ១៣ ខែ កញ្ញា ២០២៥ បានរៀបចំ «ពិព័រណ៍បច្ចេកវិទ្យា និង STEM» ដែលមានការបង្ហាញកម្មវិធីបច្ចេកវិទ្យាសំខាន់ៗដូចជា ការបង្កើត App តាមរយៈកម្មវិធី Technovation Girls កម្មវិធីអប់រំបង្កើតហ្គេម (GCC) ការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាទំនើបសម្រាប់ការរៀន និងបង្រៀន កម្មវិធី Think!Think! ការបង្ហាញស្នាដៃរបស់ក្រុម STEAM និងការសិក្សាតាមប្រព័ន្ធថ្នាលបឋម (PLP)។

យោងតាមគេហទំព័រក្រសួងអប់រំ កម្មវិធីនេះមានការចូលរួមយ៉ាងសកម្មពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សប្រមាណ ៨៥៥នាក់ ដែលជាការបង្ហាញឱ្យឃើញពីការចាប់អារម្មណ៍ខ្ពស់ចំពោះការអប់រំតាមបច្ចេកវិទ្យា។ កម្មវិធីនេះ មានដាក់បង្ហាញស្នាដៃសិស្សក្នុងគម្រោងផ្សេងៗគ្នា ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យារួមមាន Technovation Girls , GCC, Think!Think,STEAM, និង PLP ជាដើម។

គួរបញ្ជាក់ថា សាលាបឋមសិក្សាវត្តរាជបូណ៌ ជាសាលាបឋមសិក្សាមួយដែលស្ថិតនៅខេត្តសៀមរាប ដែលមានសិស្សពោរពេញទៅដោយឆន្ទៈ និងការចូលចិត្តនូវបច្ចេកវិទ្យាពីកុមារភាព ដោយសារតែមានការគាំទ្រពីសាលារៀន សហគមន៍ ព្រមទាំងគ្រូបង្រៀន និងឧបករណ៍ឌីជីថលអំណោយផលនៅក្នុងសាលារៀន៕


Khcct banner

អត្ថបទទាក់ទង