681 ezgif.com resize
Swift cc time

ទូកទេសចរថៃពីរគ្រឿងត្រូវបានភ្លើងលេបត្របាក់នៅតាមទន្លេចៅប្រាយ៉ា

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ អគ្គិភ័យបានឆាបឆេះយ៉ាងខ្លាំងក្លាលើទូកទេសចរថៃចំនួនពីរគ្រឿងតាមដងទន្លេចៅប្រាយ៉ាងកាលពីល្ងាចថ្ងៃទិ ១៤ ខែ កញ្ញា ភ្លើងបានឆាបឆេះទូកទេសចរដឹកភ្ញៀវចំនួនពីរគ្រឿងដែលបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រពលរដ្ឋ និងអ្នកទេសចរដែលស្ថិតនៅកន្លែងកើតហេតុក្បែរទន្លេយក្សថៃចៅប្រាយ៉ា។ ភ្លាមៗថៃបានបញ្ជូនក្រុមពន្លត់អគ្គិភ័យពន្លត់ភ្លើងឆេះដែលបានឆាបឆេះ និងលេបត្របាក់ទូកទេសចរដែលចតចោលនៅតាមច្រាំងទន្លេចៅប្រាយ៉ា។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃគិតត្រឹមព្រឹកថ្ងៃទី ១៥ ខែ កញ្ញានេះទូកទេសចរដែលទទេគ្មានភ្ញៀវជិះបានឆាបឆេះយ៉ាងខ្លាំងក្លាមិនធ្លាប់មានកាលពីល្ងាចថ្ងៃទី ១៤ ខែ កញ្ញា ដោយដំបូងឡើយភ្លើងឆេះតែមួយទូកក្រោយមកបានរីករាលដាលដល់ទូកក្បែរៗគ្នារហូតដល់ឆេះបំផ្លាញទូកទេសចរចំនួនពីរគ្រឿងខ្ទិចខ្ទី។

ក្រោយឆាបឆេះជាងកន្លះម៉ោងមន្ត្រីជំនាញថៃបានធ្វើការពន្លត់ភ្លើង និងជំរុញឱ្យសាធារណជនជៀសវាងនៅក្បែរតំបន់ដែលឆាបឆេះរហូតដល់ស្ថានការណ៍ត្រូវបានដោះស្រាយ។ អាជ្ញាធរថៃបានអះអាងទៀតថាបច្ចុប្បន្ននេះមានទូកចំនួនពីរគ្រឿងរងការខូចខាតទាំងស្រុង ដោយមូលហេតុនៃការឆាបឆេះកំពុងតែត្រូវបានមន្រ្តីជំនាញធ្វើការស៊ើបអង្កេតស្វែងរកមូលហេតុ៕ 


Khcct banner

អត្ថបទទាក់ទង