681 ezgif.com resize
Swift cc time

អាជ្ញាធរឃាត់ខ្លួនមនុស្ស៤៧នាក់ពាក់ព័ន្ធហេតុការណ៍ផ្ទុះអាវុធនៅឆ្នេរអូរឈើទាល

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖សមត្ថកិច្ចខេត្តព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ភាគ​ច្រើន​ជាជនជាតិចិន ពាក់ព័ន្ធហេតុការណ៍ផ្ទុះអាវុធ នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ។បច្ចុប្បន្ននេះ អាជ្ញាធរកំពុងស្រាវជ្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់។

យោងតាមរបាយការណ៍ពីអាជ្ញាធរខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង២២ និង០០នាទីយប់  មានករណីផ្ទុះអាវុធ មួយកើតឡើង នៅហាងបាយនៅចំនុចព្រីនមល អូឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ បង្កដោយជនជាតិចិន២ក្រុម មានគ្នាជាច្រើននាក់។

ភ្លាមៗទទួលបានព័ត៌មាន អាជ្ញាធរបាន ចុះទៅដល់ទីតាំងកើតហេតុ ដោយឃាត់ខ្លួនបានជនសង្ស័យជនជាតិចិន ១៤នាក់ (ស្រី១នាក់) និង ដកហូតបានអាវុធខ្លី១ដើម ម៉ាក Zoraki មានបង់១ គ្រាប់១គ្រាប់។បន្ទាប់មក កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យ ៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញ ឃាត់ខ្លួនជនសង្ស័យចំនួន ៤៧នាក់ ស្រី ៥នាក់ (ចិន ៣៥នាក់ ស្រី ៣នាក់,នេប៉ាល់ ៤នាក់ និងខ្មែរ ៨នាក់ ស្រី ២នាក់)។

បើតាមរបាយការណ៍ដដែល វត្ថុតាងដកហូតបាន អាវុធវែង និងខ្លី ចំនួន១៣ដើម (អាវុធវែង ២ដើម និងអាវុធខ្លី ១១ដើម) គ្រាប់ជាច្រើនគ្រាប់ ម្សៅស សង្ស័យជាសារធាតុញៀនមួយចំនួន រថយន្តចំនួន ៥គ្រឿង ចំពោះមូលហេតុ៖ ករណីផ្ទុះអាវុធខាងលើ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ ។ករណីខាងលើនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវស្រាវបន្ថែម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង