681 ezgif.com resize
Swift cc time

បាញ់ប្រហារនៅភាគខាងត្បូងថៃបណ្តាលឲ្យមនុស្សម្នាក់ស្លាប់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ថៃ៖ ជនបះបោរថៃម្នាក់បានស្លាប់ក្នុងការប៉ះទង្គិចគ្នា ជាមួយកម្លាំងសន្តិសុខវាយឆ្មក់នៅភាគខាងត្បូងប្រទេសថៃនៅរសៀលថ្ងៃទី ១២ ខែ កញ្ញានេះ។ មុនការប៉ះទង្គិចដោយអាវុធរបស់ក្រុមប៉ូលីសថៃ និងក្រុមផ្តាច់ខ្លួននៅភាគខាងត្បូងកម្លាំងសន្តិសុខចម្រុះថៃបានឡោមព័ទ្ធកន្លែងលាក់ខ្លួនរបស់ក្រុមបះបោរនៅក្នុង ស្រុកសាបាយ៉យ ខេត្តសុងក្លា កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ហើយឈានចូលដល់ថ្ងៃសុក្រទី១២កញ្ញានេះក្រុមបះបោរបានតដៃនិងបាញ់ប្រហារជាមួយប៉ូលីសក្នុងតំបន់បណ្តាលឲ្យខ្លួនស្លាប់បាត់បង់ជីវិត។

យោងតាមប្រព័ន្ធផ្សព្វផ្សាយថៃប្រតិបត្តិការដែលផ្តួចផ្តើមឡើងដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ដែលបង្ហាញថាក្រុមបះបោរកំពុងលាក់ខ្លួននៅក្នុងតំបន់នោះ បានឈានដល់ការប្រយុទ្ធគ្នាដោយកាំភ្លើង នៅពេលដែលជនសង្ស័យបានបើកការបាញ់ប្រហារទៅលើកងកម្លាំងសន្តិសុខ។ ក្រុមបះបោរបានដកថយទៅភ្នំខាងក្រោយភូមិ ដោយជំរុញឲ្យអាជ្ញាធរអនុវត្តការបិទទ្វារខ្ទប់តំបន់យ៉ាងតឹងរ៉ឹងជុំវិញតំបន់នោះ ដើម្បីការពារការរត់គេចខ្លួនរបស់ក្រុមបះបោរ។

ក្នុងអំឡុងពេលប្រតិបត្តិការ គេបានរកឃើញដានឈាមក្រុមបះបោរដែលនាំប៉ូលីសដើរតាមដានទៅកាន់ភ្នំ ក្រុមធ្វើកោសល្យវិច្ច័យត្រូវបានហៅមកដើម្បីប្រមូលភស្តុតាងបន្ថែមតាមសេចក្តីសន្និដ្ឋានពីមន្រ្តីជំនាញ ក្រុមបះបោរម្នាក់ត្រូវបានសម្លាប់ក្នុងការប៉ះទង្គិចគ្នានេះហើយពេលនេះមន្ត្រីថៃកំពុងតែបន្តប្រមាញ់ក្រុមបះបោរដ៏ទៃទៀតដែលកំពុងតែលាក់ខ្លួន៕ 


Khcct banner

អត្ថបទទាក់ទង