681 ezgif.com resize
Swift cc time

អាហារូបករណ៍ SHE-CAN ផ្តល់ឱកាសឱ្យនិស្សិតស្រីសិក្សាថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិក

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្រីដែលមានអាយុចន្លោះ ១៧ ទៅ ២០ ឆ្នាំ ដើម្បីសិក្សាជំនាញណាមួយថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាម៉េរិក ដោយផ្ដល់ការសិក្សាអាហារូបករណ៍ពេញលេញ។

យោងតាមសេចក្តីជូនដំណឹង បានឱ្យដឹងថា ដើម្បីអាចដាក់ពាក្យបានបេក្ខជនត្រូវជាបេក្ខនារីដែលមានអាយុចាប់ពី១៧ ដល់ ២០ឆ្នាំ ដែលមានឆន្ទៈចង់ក្លាយជាអ្នកដឹកនាំ បានបញ្ចប់ថ្នាក់ទី១២ (និទ្ទេស A និង B) បានបញ្ចប់ថ្នាក់វិទ្យាល័យមុនខែមករា ឆ្នាំ២០២៦ និង មានចំណាប់អារម្មណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក។ បេក្ខនារីដែលមកពីគ្រួសារមានចំណូលទាប មានចំណេះដឹងភាសាអង់គ្លេស ជាអ្នកដឹកនាំនៅក្នុងសាលារៀន ឬសហគមន៍ ត្រូវបានលើកទឹកចិត្តឱ្យដាក់អាហារូបករណ៍នេះ ។

បើតាមប្រភពដដែល អាហារូបករណ៍នេះមានផ្តល់ជូនជំនួយហិរញ្ញវត្ថុក្នុងការសិក្សាពេញលេញនៅសហរដ្ឋអាមេរិក មានការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ​ ការណែនាំតម្រង់ទិសទាំងការសិក្សា និងអាជីព ដើម្បីឱ្យនិស្សិតត្រៀមខ្លួនរួចជាស្រេចក្នុងការក្លាយជាអ្នកដឹកនាំនាពេលត្រឡប់មកកម្ពុជាវិញ។

បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ អាចចូលទៅកាន់ https://shecan.global/ និងដាក់ពាក្យស្នើអាហារូបករណ៍តាមរយៈ https://shecan.global/scholars/apply-to-be-a-scholar/ ឱ្យបានមុនថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥៕

Khcct banner

អត្ថបទទាក់ទង