681 ezgif.com resize
Swift cc time

កម្មវិធី ASEAN Bazaar 2025 នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៣ កញ្ញា ដើម្បីបង្ហាញពីវប្បធម៌នៃប្រទេសក្នុងអាស៊ាន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី ASEAN Bazaar 2025 នៅថ្ងៃទី ១៣ កញ្ញា ដើម្បីបង្ហាញពីវប្បធម៌នៃប្រទេសក្នុងអាស៊ាន តាមរយៈការសម្តែង ល្បែងកម្សាន្ត និងអាហារ។ កម្មវីធីនឹងចាប់ផ្តើមនៅម៉ោង ៩ព្រឹក ដល់ម៉ោង ៤ ល្ងាច នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងនៅលើគេហទំព័រ ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានឱ្យដឹងថា កម្មវិធី ASEAN Bazaar 2025 ជាកម្មវិធីមួយដែលអនុញ្ញាតឱ្យសាធារណជនចូលរួមដោយសេរី​ដើម្បីទទួលបានបទពិសោធន៍នៃវប្បធម៏របស់ប្រទេសក្នុងបណ្តាអាស៊ាន ដែលបង្ហាញតាមរយៈការសម្តែងសិល្បៈ អាហារ ព្រមទាំងល្បែងកម្សាន្ត។

កម្មវិធីនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ទី១៣ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៤ ល្ងាច ដែលមានសកម្មភាពសម្តែងសិល្បៈពីប្រទេសក្នុងអាស៊ាន ការលេងល្បែងកម្សាន្តរាំ និងច្រៀង ការចាប់រង្វាន់ ការបង្ហាញពីរបៀបចម្អិនអាហារ ការចាក់បង្ហាញវីដេអូពីទេសចរណ៍ក្នុងអាស៊ានជាដើម៕


Khcct banner

អត្ថបទទាក់ទង