681 ezgif.com resize
Swift cc time

ព្យុះសង្ឃរា«តាប៉ាស»បង្ខំឲ្យហុងកុងបិទសាលារៀន និងក្រុមហ៊ុនមួយចំនួន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ សាលារៀន និងក្រុមហ៊ុនមួយចំនួននៅទីក្រុងហុងកុងត្រូវបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្នក្រោយពីព្យុះសង្ឃរាថ្មីដែលមានឈ្មោះថាតាប៉ាស (Tapah) កម្លាំងព្យុះសង្ឃរាថ្មី តាប៉ាស កំពុងតែស្ថិតក្នុងចម្ងាយ ១៧០ គីឡូម៉ែត្រក្បែរក្រុងហុងកុង នាំមកនូវជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំង ដែលប៉ះពាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុជាច្រើន ដែលជំរុញឱ្យមានការលុបចោលជើងហោះហើរមួយចំនួន សាលារៀន និងអាជីវកម្មមួយចំនួនត្រូវបានបិទទ្វារជាបណ្តោះអាសន្ន។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនគិតត្រឹមរសៀលថ្ងៃទី ៨ ខែ កញ្ញានេះព្យុះតាប៉ាស់ថ្មីកំពុងតែបោកបក់លើតំបន់មួយចំនួនក្នុងទីក្រុងហុងកុងដែលបណ្តាលឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនាៗរួមមានស្ពាន ផ្លូវ និងការរអិលបាក់ដីភ្លាមៗ។ អាជ្ញាធរចិនបានអះអាងថាពេលនេះនៅមិនទាន់មានរបាយការណ៍អំពីការខូចខាតនៃការវាយប្រហារបស់ព្យុះតាប៉ាសនេះនៅឡើយនោះទេ។

អាជ្ញាធរចិនបានអំពាវនាវឲ្យពលរដ្ឋស្វែងរកទីទួលមានសុវត្ថិភាពស្នាក់នៅជាបណ្តោះអាសន្ន និងតាមដានព័ត៌មានបន្ថែមទៀតនៃការវិវត្តន៍នៃព្យុះសង្ឃរាថ្មីតាប៉ាស់ដែលកំពុងតែវាយប្រហារក្រុងហុងកុង និងខេត្តមួយចំនួនទៀតនៃប្រទេសចិន៕

Khcct banner

អត្ថបទទាក់ទង