អាម៉េរិក៖ រដ្ឋបាលនៃរដ្ឋហាវ៉ៃរបស់សហរដ្ឋអាម៉េរិកបានប្រកាសអាសន្ននៅទូទាំងរដ្ឋទាំងមូលក្រោយពីព្យុះគីគូ និងវាយប្រហារនាំមកនូវខ្យល់បក់បោកខ្លាំងក្លា និងកើតមានទឹកជំនន់ភ្លាមៗ។ អភិបាលរដ្ឋស្តីទីនៃរដ្ឋហាវ៉ៃលោកស្រី Sylvia Luke បានប្រកាសភាពអាសន្នទូទាំងរដ្ឋកាលពីថ្ងៃសុក្រ ដោយព្យុះសង្ឃរាថ្មីគីគូ និងចាប់ផ្តើមវាយប្រហារតំបន់មួយចំនួនរបស់រដ្ឋហាវ៉ៃនៅថ្ងៃច័ន្ទនេះ ដែលអាចនឹងនាំមកនូវភ្លៀងធ្លាក់ខ្លាំងក្លា និងព្យុះបោកបក់។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលនៃរដ្ឋហាវ៉ៃអាជ្ញាធរបានអំពាវនាវឲ្យពលរដ្ឋស្វែងរកកន្លែងទីទួលមានសុវត្ថិភាពជាបណ្តោះអាសន្ន និងជៀសវាងនៅកន្លែងដែលមានទឹកហូរកាត់ខ្លាំង និងតាមដានការប្រកាសរបស់អាជ្ញាធរពាក់ព័ន្ធ។ ជាការឆ្លើយតបអាជ្ញាធរនៃរដ្ឋហាវ៉ៃនឹងចាត់វិធានការត្រៀមខ្លួន ឆ្លើយតប និងជួយសង្រ្គោះនាៗដើម្បីធានាបានថាពលរដ្ឋដែលនឹងរងគ្រោះនឹងមានសុវត្ថិភាពមិនប៉ះពាល់ដល់អាយុជីវិត។
លោកស្រី Sylvia Luke បានគូសបញ្ជាក់ទៀតថាព្យុះសង្ឃរាគីគូនេះនឹងវាយប្រហារតំបន់នាៗក្នុងរដ្ឋហាវ៉ៃដោយចាប់ផ្តើមពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃទី ១៩ ខែ កញ្ញា។ លោកស្រីជំរុញឲ្យពលរដ្ឋតាមដានព័ត៌មានអំពីនៃការវិវនត្ត៍នៃព្យុះសង្ឃរាគីគូ និងរក្សាការប្រុងប្រយ័ត្នបន្ថែមទៀត៕