681 ezgif.com resize
Swift cc time

អង្គភាពប្រឆាំងអំពើពុករលួយ​ បានរកឃើញថា មិនមានការបែកធ្លាយ«វិញ្ញាសាគណិតវិទ្យា»មុនម៉ោងប្រឡង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃ ៧ កញ្ញា ២០២៥ បានរកឃើញថា «វិញ្ញាសាគណិតវិទ្យា» ថ្នាក់វិទ្យាសាស្រ្ត មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ។ យ៉ាងណាមិញ ACU បានកត់សម្គាល់ថា ឆ្នាំនេះ នៅពេលដែលសិស្សធ្វើវិញ្ញាសាគណិតវិទ្យាចប់រួចរាល់ ការប្រមូលវិញ្ញាសាគណិតវិទ្យាត្រលប់មកវិញ ប្រហែលអាចនឹងមានករណីដែលមានបេក្ខជនណាម្នាក់លួចបត់រក្សាទុក។

យោងតាមសេចក្តីជូនដំណឹងនៃអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា ក្នុងដំណាក់កាលតាក់តែងវិញ្ញាសា និងបោះពុម្ពចម្លង វេចខ្ចប់ ACU បានស្រាវជ្រាវឃើញថាពុំមានបែកធ្លាយសន្លឹកណាមួយនោះឡើយ។ រីឯដំណាក់កាលដឹកជញ្ជូនហិប កាត់ស្រោមសំបុត្រយកវិញ្ញាសាគណិតវិទ្យាទៅដល់សិស្សម្នាក់ៗ ACU និងអ្នកសង្កេតការណ៍ ACU បានសង្កេតយ៉ាងហ្មត់ចត់ ប្រធានវិញ្ញាសាត្រូវបានប្រមូលមកឱ្យតែប្រធានមណ្ឌលម្នាក់គត់ជាអ្នករក្សាទុកតាមការផ្ទៀងផ្ទាត់លេខច្បាស់លាស់។

បើតាមប្រភពដដែល ACU បានកត់សម្គាល់ថា ឆ្នាំនេះ នៅពេលដែលសិស្សធ្វើវិញ្ញាសាគណិតវិទ្យាចប់រួចរាល់ ការប្រមូលវិញ្ញាសាគណិតវិទ្យាត្រលប់មកវិញ អាចនឹងមានករណីដែលមានបេក្ខជនណាម្នាក់លួចបត់រក្សាទុក។ តួយ៉ាងដូ​ចឆ្នាំមុន មានខេត្តចំនួន២ដែលបានប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យាពីបេក្ខជនមកវិញ មានខ្វះក្នុង១មណ្ឌល១នាក់ (២ករណី ក្នុងចំណោម១៤ម៉ឹននាក់)។ ដោយសារតែ ACU សង្កេតឃើញថា វិញ្ញសាគណិតវិទ្យាដែលត្រូវបានបង្ហោះ គឺសុទ្ធតែធ្វើឡើងក្រោយម៉ោងប្រឡង ហើយជារូបដែលបត់ជាបួនរួចហើយទើបលាមកថត ដែលអាចជាការ​ប្រឡងរួចប៉ុណ្ណោះ។

បន្ថែមពីនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានបន្តទៀតថា រាល់វិញ្ញាសាគណិតវិទ្យាដែលបានបង្ហោះតាំងពីរូបវិញ្ញាសាដូចគ្នា ៨០% (រូបវាយឡើងវិញ) រហូតដូច ១០០% សុទ្ធតែបានបង្ហោះក្រោយម៉ោងប្រឡងទាំងអស់។ រីឯការបង្ហោះផ្សេងទៀតនាំឱ្យសង្ស័យថាមានលេខខធ្លាយវិញ្ញាសា និងការបង្ហោះចម្លើយវិញ្ញាសា មានពេលវេលាដែលពុំទាន់មានមូលដ្ឋានជឿជាក់បាន៕


Khcct banner

អត្ថបទទាក់ទង