681 ezgif.com resize
Swift cc time

សហភាពអឺរ៉ុប បន្តជំរុញឱ្យកម្ពុជា-ថៃត្រូវពង្រឹងអនុវត្តបទឈប់បាញ់និងគោរពច្បាប់អន្តរជាតិ ដើម្បីសន្តិភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកនាំពាក្យសហភាពអឺរ៉ុប លោកស្រី Anitta Hipper នាថ្ងៃទី៥ កញ្ញាម្សិលមិញ បានបង្ហោះសារក្នុងបណ្តាញសង្គមអំពីស្ថានភាពបច្ចុប្បន្ននៅតាមព្រំដែនកម្ពុជា-ថៃ ដោយបាន អំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងប្រកបដោយនិរន្តរភាព ដោយកម្ពុជា និងថៃ ត្រូវអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងភាគីទាំងពីរត្រូវតែគោរពច្បាប់អន្តរជាតិ ជៀសវាងស្ថានភាពតានតឹងកើនឡើង។

លោកស្រី Anitta Hipper ថាសហភាពអឺរ៉ុប ឈរជាមួយម៉ាឡេស៊ីជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពយូរអង្វែង និងបាន បង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃភាពតានតឹងនៅតាមព្រំដែនជាមួយនឹងរបាយការណ៍អំពីជនរងគ្រោះ និងជនស៊ីវិល។ សហភាពអឺរ៉ុប តែងតែអំពាវនាវឱ្យភាគីទាំងពីរបន្ធូរបន្ថយ និងដោះស្រាយជម្លោះតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិជាដើម។

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា លោក Igor Driesmans នាពេលកន្លងមក បានទស្សនកិច្ច និងចុះសួរសុខទុក្ខជនភៀសសឹក ដែលបង្កដោយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយលោកបានអះអាងនូវការអំពាវនាវរបស់សហភាពអឺរ៉ុបសម្រាប់ដំណោះស្រាយតាមរយៈការទូត និងជំរុញឱ្យគ្រប់ភាគីទាំងអស់គោរពបទឈប់បាញ់នេះដោយភាពស្មោះត្រង់និងស្ដារសន្តិភាពឡើងវិញ៕

Khcct banner

អត្ថបទទាក់ទង