681 ezgif.com resize
Swift cc time

អ្នកជាប់បាក់ឌុបឆ្នាំកន្លងមក អាយុក្រោម២២ឆ្នាំ អាចដាក់ពាក្យប្រឡងអាហារូបករណ៍លើមុខជំនាញ«ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍» នៅ RUPP

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពីគេហទំព័រ DMC - Department of Media and Communication

ភ្នំពេញ៖ បេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំកន្លងមក ហើយ ពុំទាន់បានជាប់អាហារូបករណ៍ចូលរៀននៅតាមគ្រឹះស្ថានឧត្តមសិក្សា តាមរយៈកម្មវិធីផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំនេះ និងមានអាយុមិនលើសពី ២២ឆ្នាំ គិតត្រឹមសប្តាហ៍ទី២ នៃខែតុលា ឆ្នាំ២០២៥ អាចមានឱកាសដាក់ពាក្យប្រឡងយកអាហារូបករណ៍ លើមុខជំនាញ«ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍» នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ ដែលបានបង្ហោះនៅលើគេហទំព័រនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ។

រូបតំណាងពីគេហទំព័រ DMC - Department of Media and Communication

យោងតាមសេចក្តីជូនដំណឹងនៃក្រសួងអប់រំ ដែលបានបង្ហោះនៅលើគេហទំព័រនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ បានឱ្យដឹងថាបេក្ខជនដែលមានបំណងដាក់អាហារូបករណ៍នេះ ត្រូវមកស្នើសំណុំពាក្យប្រឡងយកអាហារូបករណ៍ពីមន្ត្រីទទួលពាក្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យកទៅបំពេញចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ និងប្រគល់ជូនមន្ត្រីទទួល ពាក្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញវិញ ត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ៥.០០នាទីរសៀល។

បើតាមសេចក្តីជូនដំណឹងនៅគេហទំព័រផ្លូវការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៧​-២៨ វិច្ឆិកា ២០២៥។ ការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី ១៥ ធ្នូ ២០២៥ ហើយចូលរៀននៅថ្ងៃ ៥ មករា៕


Khcct banner

អត្ថបទទាក់ទង