ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី ២១ សីហា បានសាកល្បងស្រង់ និងវាយតម្លៃបញ្ហាប្រឈម នៅតាមបណ្តាទីប្រជុំជននៅរាជធានីភ្នំពេញ ក្នុងនោះក្រុមការងារបានពិនិត្យឃើញនូវបញ្ហាប្រឈមមួយចំនួន។នេះបើយោងតាមក្រសួងរៀបចំដែនដី។
បញ្ហាប្រឈមនោះ មាន៖ សំណង់អគារចាស់ទ្រុឌទ្រោម។២. សំណង់មិនរៀបរយ ដោយមានការតាំងទីលំនៅលើប្រឡាយទឹកកខ្វក់ លើចិញ្ចើមផ្លូវ លើចិញ្ចើមផ្លូវរថភ្លើង តាមបណ្តោយច្រាំងទន្លេ និងលើអគារសហកម្មសិទ្ធិ។ ៣. បញ្ហាដែលប៉ះពាល់ដល់សោភ័ណភាព និងសុវត្ថិភាព៖ ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម ស្ថានីយ៍និងមណ្ឌលសន្និធិប្រេងឥន្ធនៈ និងឧស្ម័ន ប្រព័ន្ធខ្សែភ្លើង ខ្សែកាប និងអ៉ីនធើណេត អាជីវកម្មមិនរៀបរយ និងតំបន់បណ្តុំអាជីវកម្មចម្រុះ បញ្ហាសំរាម និងបញ្ហាលូ និងប្រឡាយទឹកកខ្វក់។
៤. ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៖ ប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ ប្រព័ន្ធបណ្តាញផ្លូវចរាចរណ៍ លំហសាធារណៈ និងចំណតរថយន្តនិងរថយន្តក្រុង។៥. បញ្ហាទឹកជន់លិច៕