ភ្នំពេញ៖ ក្រុមការងារតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើ សេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំបច្ចេកទេសគុណភាពបេតុង និង លិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ដែលបានព្រាងរួចចំនួន ៣៦។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងរៀបចំដែនដី។
សេចក្តីព្រាងទាំង៣៦នោះមានជាអាទិ៍៖គោលនយោបាយចំនួន ៤ រួមមាន៖ ១. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យសំណង់២. គោលនយោបាយជាតិស្តីពីឫស្សី ៣. គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា ៤. គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើសម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្ទុំសំណង់ប្រកបដោយសុវត្ថិភាព។
ចំណែកផែនការយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖ ១. ផែនការយុទ្ធសាស្ត្រជាតិស្តីពីសំណង់ឌីជីថលកម្ពុជា ២. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់បៃតងកម្ពុជា ៣. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់២០២៥-២០៣០ ៤. ផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហនិភ័យគ្រោះមហន្តរាយក្នុងវិស័យសំណង់ឆ្នាំ២០២៥-២០២៨។
ផែនទីបង្ហាញផ្លូវចំនួន ២ រួមមាន៖ ១. ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការបញ្ចេញកាបូនទាបនិងធន់នឹងអាកាសធាតុក្នុងវិស័យសំណង់ ចក្ខុវិស័យ២០៥០ ២. ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង២០២៥-២០៣៥។
ទស្សន:វិស័យចំនួន ១ គឺ ទស្សន:វិស័យលើវិស័យសំណង់។ អនុក្រឹត្យចំនួន ៣ រួមមាន៖ ១. អនុក្រឹត្យស្តីពីបទល្មើសនគរូបនីយកម្ម និងសំណង់ ២. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យការងារសាងសង់ និងរុះរើ ៣. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណឬការអនុញ្ញាតផ្សេងទៀតឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់។
ប្រកាសចំនួន ៧ រួមមាន៖ ១. ប្រកាសស្តីពីការគ្រប់គ្រងការដ្ឋានសំណង់ ២. ប្រកាសស្តីពីការកែសម្រួលប្រការ ១០ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.កចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៣. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវាពិសោធសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ គ្រឿងផ្តុំសំណង់ និងបច្ចេកទេសភូគព្ភសាស្ត្រ ៤. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើសំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ៥. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ជណ្តើរយន្ត ៦. ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មពិសោធន៍សំណង់ ៧. ប្រកាសស្តីពីការផ្តល់ការដកហូតលិខិតបញ្ជាក់ទទួលស្គាល់ ឬលិខិតបញ្ជាក់អនុលោមភាពសម្ភារៈសំណង់។
ចំពោះ បទដ្ឋានបច្ចេកទេសសំណង់ចំនួន ៣ រួមមាន៖ ១. បទដ្ឋានបច្ចេកទេសស្តីពីមូលដ្ឋានគ្រឹះនៃការគណនាគ្រឿងផ្តុំនិងគ្រឹះសំណង់ ២. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកថេរ និងអថេរ ៣. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកអំឡុងពេលសាងសង់។
បទប្បញ្ញត្តិបច្ចេកទេសសំណង់ចំនួន ១ គឺបទប្បញ្ញត្តិបច្ចេកទេសស្ដីពីសុវត្ថិភាពគ្រឿងផ្គុំសំណង់ និង គោលការណ៍ណែនាំបច្ចេកទេសសំណង់ចំនួន ១០ រួមមាន៖ ១. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងាររុះរើសំណង់ ២. គោលការណ៏ណែនាំស្តីពីសុវត្ថិភាពសំណង់ ៣. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើប្រាស់ឬស្សីនិងស្មាច់ក្នុងវិស័យសំណង់ ៤. គោលការណ៍ណែនាំបច្ចេកទេសស្តីពីឥដ្ឋ ៥. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការពិសោធបច្ចេកទេសភូគព្ភសាស្ត្រ ៦. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុង ៧. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុងការគ្រប់គ្រងការងារសាងសង់ ៨. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារពុម្ព ៩. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារជីកដីនិងការងារគ្រឹះ ១០. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើរន្ទារនិងសំណាញ់សុវត្ថិភាព និង ស្តង់ដាស្ថាបត្យកម្ម។
ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបង្កើតឱ្យមានលិខិតបទដ្ឋានគតិយុត្តិពេញលេញសម្រាប់ពីអាណត្តិនេះតទៅមុខ៕