681 ezgif.com resize
Swift cc time

ចិនថាពូទីន និងគីមជុងអ៊ុននឹងចូលរួមព្យុហយាត្រាយោធានៃការចុះចាញ់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ចិន៖ ប្រមុខរដ្ឋរុស្ស៊ីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ព្រមទាំងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន រួមទាំងប្រមុខរដ្ឋ និងរដ្ឋាភិបាលបរទេសចំនួន ២៦រូបទៀតនឹងមានវត្តមានចូលរួមក្នុងក្បួនពិធីព្យុហយាត្រាយោធាដ៏ធំនៅទីក្រុងប៉េកាំង ដែលបង្ហាញពីការចុះចាញ់ជាផ្លូវការរបស់ប្រទេសជប៉ុនក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ នេះបើតាមការបញ្ជាក់របស់ជំនួយការរដ្ឋមន្ត្រីការបរទេសចិនលោក Hong Lei ។

ក្នុងក្បួនព្យុហយាត្រាយោធានៃការចុះចាញ់ជប៉ុនក្នុងសង្រ្គាមលោកលើកទី២ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៣ ខែ កញ្ញាខាងមុខនេះនៅកណ្តាលទីក្រុងប៉េកាំងនិងមានវត្តមានមេដឹកនាំធំៗជាច្រើនចូលរួមក្នុងមានមិត្តជិតស្និតរបស់ចិនដូចជារុស្ស៊ី កូរ៉េខាងជើង និងបណ្តាលមេដឹកនាំ ២៦ រូបទៀត។ ក្បួនព្យុហយាត្រា ទិវាជ័យជំនះ របស់ប្រទេសចិននៅថ្ងៃទី ៣ ខែកញ្ញា គឺនិងបង្ហាញពីសាមគ្គីភាពការទូតរវាងចិន រុស្ស៊ី និងជាមួយបណ្តាលមិត្តជាច្រើនរបស់ប្រទេសចិនទៀត។

លោកប្រធានាធិបតី ស៊ីជិនភីង នឹងធ្វើសេចក្តីថ្លែងការណ៍ទៅកាន់កងទ័ពរាប់ម៉ឺននាក់នៅទីលាន Tiananmen ជាមួយឥស្សរជនបរទេស និងមេដឹកនាំជាន់ខ្ពស់ចិនជាច្រើនរូបទៀត។ ក្បួនព្យុហយាត្រាយោធាដ៏ធំនេះប្រទេសចិនក៏នឹងសម្ងែងសព្វាវុធទំនើបៗចុងក្រោយរបស់ខ្លួនរួមមាន យន្តហោះចម្បាំង ប្រព័ន្ធការពារមីស៊ីល មីស៊ីលល្បឿនលឿនជាងសំឡេង ព្រមទាំងសព្វាវុធជាច្រើនទៀតដែលពិភពលោកមិនធ្លាប់បានឃើញពីមុន៕


Khcct banner

អត្ថបទទាក់ទង