681 ezgif.com resize
Moneygramott moi1280x163px

ស្ថានទូតអង់គ្លេសបញ្ជូននិស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១៤ នាក់ ទៅសិក្សានៅចក្រភពអង់គ្លេស

យុវជន
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងភ្នំពេញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ បានរៀបចំពិធីជួបជុំមុនចេញដំណើរនៅនិវេសនដ្ឋានរបស់ឯកអគ្គរាជទូតអង់គ្លេស ដើម្បីផ្ដល់កិត្តិយសដល់និស្សិតកម្ពុជាចំនួន ១៣ នាក់ ដែលបានទទួលអាហារូបករណ៍ Chevening ដើម្បីបន្តការសិក្សាក្រោយឧត្តមសិក្សារយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស ព្រមទាំងនិស្សិតកម្ពុជាម្នាក់ដែលទទួលបានអាហារូបករណ៍ ASEAN-UK SAGE Women in STEM ដែលនឹងរៀនថ្នាក់អនុបណ្ឌិតដែលផ្ដោតលើ STEM ក្នុងឆ្នាំសិក្សា ២០២៥/២០២៦។

នៅឆ្នាំនេះ និស្សិតឆ្នើមកម្ពុជាចំនួន ១៤ នាក់នឹងត្រូវទៅបន្តការសិក្សានៅសាកលវិទ្យាល័យជាច្រើននៅចក្រភពអង់គ្លេសក្នុងវិស័យសិក្សាដែលទាក់ទងនឹងតម្រូវការអភិវឌ្ឍន៍កម្ពុជា ឧទាហរណ៍ បញ្ញាសិប្បនិមិត្ត (AI), ហិរញ្ញវត្ថុ, ការប្រែប្រួលអាកាសធាតុ,ការអប់រំ, ការវិភាគពាណិជ្ជកម្ម, ការអភិវឌ្ឍន៍សកលលោក, ច្បាប់ពាណិជ្ជកម្ម, ច្បាប់បច្ចេកវិទ្យា, សេដ្ឋកិច្ច, គោលនយោបាយសាធារណៈ និងវិស្វកម្មសន្តិសុខអ៊ីនធឺណិត។

លោកស្រី Abigail Fryer អនុប្រធានបេសកកម្មបានមានប្រសាស៍ថា លោកស្រីរីករាយដែលកម្មវិធី Chevening នឹងស្វាគមន៍និស្សិតជ័យលាភីអាហារូបករណ៍ចំនួន ១៣ នាក់ដើម្បីចាប់ផ្តើមការសិក្សារបស់ពួកគេនៅចក្រភពអង់គ្លេសនៅខែក្រោយ។ និស្សិតកម្ពុជានឹងស្ថិតក្នុងចំណោមនិស្សិតទាំងអស់ ដែលជាក្រុមអ្នកជំនាញវ័យក្មេងដែលកំពុងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេសដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ ដើម្បីសិក្សានៅសាកលវិទ្យាល័យលំដាប់ទីមួយរបស់ចក្រភពអង់គ្លេស និងទទួលបានបទពិសោធន៍ជីវិត វប្បធម៌ និងប្រទេសដ៏ស្រស់ស្អាត។

លោកស្រីបន្តថា និស្សិតជ័យលាភីអាហារូបករណ៍ Chevening នឹងត្រលប់មកវិញមិនត្រឹមតែជាមួយនឹងសញ្ញាប័ត្រអនុបណ្ឌិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកជាមួយនូវជំនាញថ្មីៗ បង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយចក្រភពអង់គ្លេស និងទំនុកចិត្តក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។ លោកស្រីជូនពរឱ្យពួកគេទទួលបានអ្វីដែលល្អបំផុតនៅពេលពួកគេចាកចេញទៅបន្តការសិក្សារបស់ពួកគេ ហើយខ្ញុំទន្ទឹងរង់ចាំស្ដាបអំពីបទពិសោធន៍ គំនិត និងមហិច្ឆតារបស់ពួកគេនៅពេលពួកគេត្រឡប់មកវិញ៕


Khcct banner

អត្ថបទទាក់ទង