រតនគិរី៖ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ចំនួន១៣កន្លែង បានបញ្ចុះតម្លៃបន្ទប់ស្នាក់នៅដល់អនុរក្ស និងសិស្សានុសិស្ស ដើម្បីសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥។
ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តរតនគិរីមាន ៧កន្លែងរួមមាន៖ សណ្ឋាគារ ជាងអេងរីសត បញ្ចុះតម្លៃ១០០%, ម៉ូតែលកាឡាក់ស៊ី២ ៥០%, សណ្ឋាគារសុភមង្គល ៣០%, ផ្ទះសំណាក់រតនៈពិសិដ្ឋ ៣០%, សណ្ឋាគារអ៊ាងមុន្នីរតនៈ ៥ម៉ឺន/បន្ទប់, ផ្ទះសំណាក់ សាន្តរ៉ា ៥$/បន្ទប់, ផ្ទះសំណាក់មិត្តភាព ១៥%៕
ចំណែក្នុ្ងងខេត្តមណ្ឌលគិរី មាន៦កន្លែងរួមមាន៖ ផ្ទះសំណាក់ មាត់បឹង ៥០%, ផ្ទះសំណាក់ បុរាណសោថា ២០%, ផ្ទះសំណាក់ បក្សីមាស ៥០%, ផ្ទះសំណាក់ ស៊ុម ឌី ៥០%, សណ្ឋាគារ អេង ធីតា ២០% និងពេជ្រគិរី ម៉ូតែល ៥០%។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នឹងចាប់ផ្តើមនៅថ្ងៃស្អែកទី២៨ ដល់ថ្ងៃទី២៩ សីហា ឆ្នាំ២០២៥៕