681 ezgif.com resize
Swift cc time

ខេត្តប៉ៃលិន ផ្តល់កន្លែងស្នាក់នៅ និងកន្លែងផ្ញើកង់ ម៉ូតូ ដល់បេក្ខជនប្រឡងបាក់ឌុបដោយឥតគិតថ្លៃ

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ប៉ៃលិន៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន បានប្រកាសជូនដល់សិស្សានុសិស្សដែលជាបេក្ខជនប្រឡងបាក់ឌុប នឹងសម្របសម្រួលផ្តល់កន្លែងស្នាក់នៅ និងកន្លែងផ្ញើកង់ ម៉ូតូ សម្រាប់បេក្ខជនមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង ដោយឥតគិតថ្លៃ។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលខេត្តប៉ៃលិន មន្ទីរអប់រំយុវជន និងកីឡាខេត្ត កងកម្លាំងមានសមត្ថកិច្ច ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីលោក អ៊ុ ឈាន និងលោកស្រី បាន ស្រីមុំ ក្នុង ការសម្រួលដល់ការស្នាក់នៅ និងអាហារ សម្រាប់សិស្សានុសិស្សដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង និង ការរក្សាយានជំនិះកង់-ម៉ូតូ ក្នុងការប្រឡងបាក់ឌុប សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ។

សម្រាប់កន្លែងស្នាក់នៅដែលផ្តល់ជូនបេក្ខជនមានទីលំនៅឆ្ងាយ ស្ថិតនៅ ផ្ទះសំណាក់គ្រូបង្រៀន ក្នុង ភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងទីកន្លែងទទួលធ្វើយានជំនិះកង់-ម៉ូតូ បេក្ខជននៅថ្ងៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ស្ថិតនៅបរិវេណខាងក្រៅមណ្ឌលប្រឡង វិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិតប៉ៃលិន៕

Khcct banner

អត្ថបទទាក់ទង