681 ezgif.com resize
Swift cc time

ក្រុមចំនួន៣ ដែលមានប្រធានក្រុមជាយុវជនកម្ពុជាទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣ ពីការប្រកួតផ្តួចផ្តើមគំនិតយុវជននៅជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ អគ្គនាយកដ្ឋានយុវជន

ភ្នំពេញ៖ ក្រុមចំនួន៣ ដែលមានប្រធានក្រុមជាយុវជនកម្ពុជា បានទទួលនូវជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងការប្រកួតប្រជែងក្នុងការធ្វើបទបង្ហាញអំពី គម្រោងដែលផ្តួចផ្តើមគំនិតដោយយុវជន លើបញ្ហាការធានាឱ្យបាន «ទឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា» ក្នុងកម្មវិធីAsia Youth Leaders 2025 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

កម្មវិធី Asia Youth Leaders 2025 មានការចូលរួមពីតំណាងយុវជនមកពីប្រទេសចំនួន០៨ រួមមាន ប្រទេសកម្ពុជា ប្រទេសជប៉ុន ប្រទេសចិន ប្រទេសឥណ្ឌូនេស៊ី ប្រទេសឡាវ ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម។ ក្នុងកំឡុងពេលចូលរួមកម្មវិធីនេះ ប្រតិភូយុវជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការពិភាក្សាជាមួយវាគ្មិនជំនាញ ស្ម័គ្រចិត្តដឹកនាំក្រុមពិភាក្សា ចែករំលែក និងផ្លាស់ប្តូរទស្សនៈជាមួយបណ្តាយុវជនមកពីបណ្តាប្រទេសដ៏ទៃទៀត និងការបង្ហាញអំពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជា តាមរយៈការសម្តែងនូវទស្សនីយភាពសិល្បៈ និងអាហារ។

ជាមោទកភាពក្រុមចំនួនបី ដែលមានប្រធានក្រុមជាយុវជនកម្ពុជា បានទទួលនូវជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្នុងការប្រកួតប្រជែងក្នុងការធ្វើបទបង្ហាញអំពី គម្រោងដែលផ្តួចផ្តើមគំនិតដោយយុវជន លើបញ្ហាការធានាឱ្យបាន «ទឹកសុវត្ថិភាពសម្រាប់ទាំងអស់គ្នា» ជាមួយនឹងការវាយតម្លៃ និងផ្តល់ពិន្ទុពីសំណាក់វាគ្មិនជំនាញមកពីសាកលវិទ្យាល័យតូក្យូ វិទ្យាល័យភូមិន្ទភ្នំពេញ និង អ្នកជំនាញផ្នែកអនុគម្រោងរបស់AEON។

គួរបញ្ជាក់ថា ប្រតិភូយុវជន នៃព្រះរាជាណាចក្រកម្ពុជា ទាំង១៦នាក់ ដឹកនាំដោយលោក ហាក់ ប៊ុនលេង មន្រ្តីនៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា បានមកដល់កម្ពុជាប្រកបដោយសុវត្ថិភាពវិញហើយ កាលពីរំលងអាធ្រាត ថ្ងៃទី២៣ ខែសីហា ក្រោយពីបានចូលរួមក្នុងកម្មវិធី Asia Youth Leaders 2025 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ៕


Khcct banner

អត្ថបទទាក់ទង