681 ezgif.com resize
Swift cc time

ខេត្តពោធិ៍សាត់ រៀបចំដង្ហែពានរង្វាន់ជ័យលាភីមេដាយមាស និងយុវជនឆ្នើម អបអរសាទរលើកទឹកចិត្តយុវជន

យុវជន
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ពោធិ៍សាត់៖ គណៈគ្រប់គ្រង វិទ្យាល័យពោធិ៍សាត់ នាថ្ងៃទី២១ ខែសីហា បានរៀបចំកម្មវិធីអបអរសាទរការដង្ហែពានរង្វាន់ ជ័យលាភីមេដាយមាស និងយុវជនឆ្នើមប្រចាំឆ្នាំ២០២៤ និងឆ្នាំ ២០២៥ ដែលយុវជនឆ្នើមប្រចាំវិទ្យាល័យពោធិ៍សាត់បានចូលរួមក្នុងកម្មវិធីដែលរៀបចំដោយនាយកដ្ឋានជំនាញនៃអគ្គនាយកដ្ឋានយុវជន ក្រសួង អប់រំ យុវជន និងកីឡា។

ជ័យលាភីដែលទទួលបានរបស់យុវជនវិទ្យាល័យពោធិ៍សាត់រួមមាន៖ កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២៤ ទទួលបានជ័យលាភីមេដាយសំរិទ្ធិ និងកម្មវិធីប្រកួតនិយាយជាសាធារណៈក្នុងកម្មវិធីជជែកដេញដោលថ្នាក់ជាតិ២០២៤ ទទួលបានជ័យលាភីមេដាយមាស។ កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ឆ្នាំ២០២៤ ទទួលបានជ័យលាភីមេដាយសំរិទ្ធ។ កម្មវិធីយុវជនស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ២០២៤ ទទួលបានជ័យលាភីមេដាយមាស និងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិ២០២៥ ទទួលបានជ័យលាភីមេដាយមាស។

គួរបញ្ជាក់ថា លទ្ធផលទាំងនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការយុវជន ជួយជំរុញ សកម្មភាពរបស់យុវជននៅមូលដ្ឋាន និងសហគមន៍ ឱ្យមានភាពជឿនលឿនតាមការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។ ការជជែកដេញដោល គឺជាវិធីសាស្ត្រមួយក្នុងការបណ្ដុះបំណិនសតវត្សរ៍ទី២១ ដល់យុវជន ដែលជាបំណិនចាំបាច់សម្រាប់ឈោងទៅរកភាពជោគជ័យក្នុងជីវិតសិក្សា និងការងារ ទន្ទឹមនឹងកត្តាផ្សេងៗទៀតដូចជា ទេពកោសល្យ ការធ្វើអ្វីមួយដោយការស្រលាញ់ បរិស្ថានអំណោយផល ការជម្នះ និងឧស្សាហ៍ព្យាយាម៕


Khcct banner

អត្ថបទទាក់ទង