681 ezgif.com resize
Swift cc time

ក្រុមរ៉ូបូតកម្ពុជា បានពានរង្វាន់ "Best Engineer Award" ក្នុងការប្រកួតរ៉ូបូតអន្តរជាតិឆ្នាំ២០២៥ នៅប្រទេសម៉ុងហ្គោលី

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ម៉ុងហ្គោលី៖ ក្រុមនិស្សិតកម្ពុជាមកពីសាលាតិចណូ នៅថ្ងៃទី ២៤ សីហា ២០២៥ បានពានរង្វាន់ "Best Engineer Award" ក្នុងការប្រកួតរ៉ូបូត ABU Robocon ដែលប្រារព្ធឡើងនៅប្រទេសម៉ុងហ្គោលី ជាមួយជ័យលាភីពីបណ្តាប្រទេសចំនួន 12 ផ្សេងទៀតរួមមាន អេហ្ស៊ីប ហ្វីជី ហុងកុង ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន ម៉ាឡេស៊ី ម៉ុងហ្គោលី ស្រីលង្កា នេប៉ាល់ ថៃ និងវៀតណាម។

យោងតាមគេហទំព័រក្រសួងអប់រំ នាព្រឹកថ្ងៃទី ២៥ សីហា នេះ បានឱ្យដឹងថា ក្រុមរ៉ូបូតកម្ពុជា ដែលមានសិស្សមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាជ័យលាភីថ្នាក់ជាតិនៅកម្ពុជា បានតំណាងកម្ពុជាលើឆាកអន្តរជាតិ នៅប្រទេសម៉ុងហ្គោលី បានប្រកួតបានជ័យលាភី "Best Engineer Award"។

បើតាម ABU Robocon 2025 មុននឹងបានជ័យលាភីថ្នាក់ជាតិដើម្បីតំណាងកម្ពុជាទៅកាន់ឆាកអន្តរជាតិ សិស្សមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានប្រកួតជាមួយនឹងនិស្សិតមកពីបណ្តាវិទ្យាស្ថាន និងសកលវិទ្យាល័យផ្សេងៗ បង្ហាញសមត្ថភាពស្រាវជ្រាវ និងផលិត ឧបករណ៍បច្ចេកវិទ្យាជារ៉ូបូតដោយផ្ទាល់ក្នុងការចូលរួមប្រកួតប្រជែង៕


Khcct banner

អត្ថបទទាក់ទង