681 ezgif.com resize
Swift cc time

គីមជុងអ៊ុនសម្រក់«ទឹកភ្នែក»មុខផ្នូរទាហានពលីច្បាំងជាមួយអ៊ុយក្រែន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រមុខមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន

កូរ៉េខាងជើង៖ មិនតិចជាង ៥ ដងនោះទេដែលប្រមុខមេដឹកនាំកូរ៉េខាងជើងបានធ្លាប់បដិសេធដាច់អង្ហការថាខ្លួនមិនបានបញ្ជូនទាហានកូរ៉េខាងជើងទៅជួយច្បាំងរុស្ស៊ីប្រឆាំងជាមួយនឹងអ៊ុយក្រែននោះទេ ក៏ប៉ុន្តែកាលពីល្ងាចថ្ងៃទី ២២ ខែ សីហាម្សិលមិញក្នុងប្រទេសកូរ៉េខាងជើងបានរៀបចំពិធីសែនផ្នូរនិង គោរពវិញ្ញាណក្ខន្ធដល់ទាហានកូរ៉េខាងខាងជើងច្រើនពាន់នាក់បានស្លាប់ក្នុងការជួយរុស្ស៊ីច្បាំងជាមួយនឹងប្រទេសអ៊ុយក្រែន។

ស្ថិតក្នុងសម្លៀកបំពាក់ខ្មៅ ពេញទៅដោយទឹកមុខក្រៀមក្រំប្រមុខមេដឹកកូរ៉េខាងជើងលោកគីមជុងអ៊ុនបានផ្តើមសម្រក់ទឹកភ្នែកនឹងអាឡោះអាល័យជាខ្លាំងដល់ទាហានខ្លួនដែលបានស្លាប់បាត់បង់ជីវិតក្នុងការជួយច្បាំងរុស្ស៊ីយកតំបន់ Kursk ត្រឡប់មកវិញដែលជាតំបន់ធ្លាប់ត្រូវបានអ៊ុយក្រែនកាន់កាប់មួយរយៈពេលធំ។ លោក គីម ជុងអ៊ុន បានអោនលំទោននៅពីមុខផ្នូររបស់ទាហានកូរ៉េខាងជើង នឹងបានដាក់កម្រងផ្កាដល់ទាហានអង់អាចរបស់ខ្លួនដែលបានស្លាប់ក្នុងសមភូមិប្រយុទ្ធជាមួយនឹងកងទាហានអ៊ុយក្រែន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េបានដកស្រង់សំដីលោកគីមនិយាយមុខផ្នូរទាហានកូរ៉េខាងជើងថា បេះដូងរបស់ខ្ញុំឈឺចាប់ និងជូរចត់ នៅពេលដែលខ្ញុំប្រឈមមុខនឹងការពិត នឹងការលះបង់ជីវិតរបស់ទាហានកូរ៉េខាងជើងក្នុងការច្បាំងយកតំបន់ Kursk ត្រឡប់មកវិញ។ ពេលនេះខ្ញុំឈរនៅចំពោះមុខក្រុមគ្រួសារដែលមានកូនបានស្លាប់បាត់បង់ជីវិត ខ្ញុំមិនដឹងថាត្រូវសម្តែងការសោកស្តាយបែបណានោះទេ ខ្ញុំសុំទោសដែលមិនអាចការពារកូនប្រុសដ៏មានតម្លៃរបស់យើងបាន។

គួរកត់សម្គាល់ថាកូរ៉េខាងជើងធ្លាប់បានបញ្ជូនទាហានរបស់ខ្លួនប្រមាណជាង ១ម៉ឺននាក់ទៅជួយច្បាំងរុស្ស៊ីក្នុងការវាយបកនឹងកាន់កាប់តំបន់ Kursk សារឡើងវិញក្រោយពីអ៊ុយក្រែនបានវាយចូលជ្រៅនឹងកាន់កាប់កាលពីខែ សីហា ឆ្នាំ ២០២៤ ដោយទឹកដីរុស្ស៊ីជាង ៣០គីឡូដីត្រូវបានអ៊ុយក្រែនវាយចូលដល់នឹងឈរជើងនៅទីនោះអស់មួយរយៈធំ។

តាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថាក្នុងចំណោមទាហានកូរ៉េខាងជើងជាង១ម៉ឺននាក់ដែលបញ្ជូនទៅទីតាំងប្រយុទ្ធនោះមានប្រហែល ៦០០ នាក់ត្រូវបានអ៊ុយក្រែនសម្លាប់ និងជាច្រើនពាន់នាក់ទៀតរងរបួសធ្ងន់ស្រាល។ ទាហានកូរ៉េខាងជើងភាគច្រើនគឺជាទាហានដែលគ្មានបទពិសោធន៍ធ្វើសង្រ្គាមឡើយ ដោយការបញ្ជូននេះក៏នឹងជាមេរៀនសម្រាប់ទាហានខ្លួនក្នុងការត្រៀមប្រយុទ្ធនាពេលណាមួយខាងមុខ៕ 


Khcct banner

អត្ថបទទាក់ទង