681 ezgif.com resize
Swift cc time

មន្រ្តីរាជការបីរូប បានជ័យលាភីអាហារូបករណ៍សិក្សាអនុបណ្ឌិតនៅប្រទេសកូរ៉េ

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាបីរូប ដែលជាមន្ត្រីរាជការ មកពី ក្រសួងអប់រំ, ក្រសួងបរិស្ថាន និងក្រសួងមហាផ្ទៃ បានជ័យលាភីអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កម្មវិធី ASEAN Smart City Professional Program ដើម្បីបន្តការសិក្សាលើជំនាញ គ្រប់គ្រងបច្ចេកវិទ្យាសេដ្ឋកិច្ច និងគោលនយោបាយ នៅសាកលវិទ្យាល័យជាតិសេអ៊ូល ប្រទេសកូរ៉េ រយៈពេល ២ឆ្នាំ។

យោងតាមក្រសួងអប់រំ បានឱ្យដឹងថា និស្សិតទាំង៣រូប បានចូលសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំនៃក្រសួងអប់រំ កាលពីថ្ងៃទី ២១ សីហា ២០២៥ មុននឹងធ្វើដំណើរទៅបន្តការសិក្សានៅកូរ៉េ។ ក្នុងការសំណេះសំណាលនេះ លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ បានកោតសរសើរ និងអបអរសាទរដល់និស្សិតជ័យលាភីទាំង៣រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារ និងចេះចាប់យកឱកាសរៀនសូត្របន្តដើម្បីអភិវឌ្ឍសមត្ថភាព រហូតទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យល្បី លំដាប់ទី១ របស់ប្រទេសកូរ៉េ។

ក្នុងការសំំណេះសំណាលនេះ រដ្ឋមន្រ្តីក្រសួងអប់រំ បានចែករំលែកបទពិសោធពាក់ព័ន្ធនឹងការសិក្សា ក៏ដូចជារស់នៅបរទេស ដោយគូសបញ្ជាក់ថា ជានិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ត្រូវផ្ដោតលើការពង្រឹងជំនាញឯកទេស ដែលទាមទារនូវសមត្ថភាពប្រើប្រាស់ភាសាឱ្យស្ទាត់ជំនាញទាំងការនិយាយ និងសរសេរ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានផ្តាំនិស្សិតទាំង៣រូបថា ត្រូវនាំយកនូវចំណេះដឹង ជំនាញពិតប្រាកដត្រឡប់មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិវិញ ហើយឈោងចាប់យកអាជីពការងារកាន់តែល្អប្រសើរសម្រាប់អនាគត៕


Khcct banner

អត្ថបទទាក់ទង