681 ezgif.com resize
Moneygramott moi1280x163px

ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះមហាក្សត្រ នៅព្រះបរមរាជវាំង

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបភាព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា

ភ្នំពេញ៖ លោក អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បានថ្វាយសារតាំងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះ លោកអគ្គរដ្ឋទូតបានសម្តែងនូវភាពសប្បាយរីករាយដែលលោកអាចចាប់ផ្តើមបេសកកម្មការទូតនៅកម្ពុជា និងបានគូសបញ្ជាក់សាជាថ្មីអំពីការប្តេជ្ញាចិត្តរបស់លោកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានជាយូរមកហើយរវាងប្រទេសបារាំង និងប្រទេសកម្ពុជា។

សារតាំងគឺជាលិខិតផ្លូវការមួយ ចុះហត្ថលេខាដោយប្រធានាធិបតីសាធារណៈរដ្ឋបារាំង និងត្រូវថ្វាយប្រគល់ជូនព្រះប្រមុខរដ្ឋនៃរដ្ឋដែលស្ថានទូតខ្លួនតាំងនៅ ដែលជាការចាប់ផ្តើមជាផ្លូវការនៃបេសកកម្មរបស់ឯកអគ្គរដ្ឋទូត៕


Khcct banner

អត្ថបទទាក់ទង