681 ezgif.com resize
Moneygramott moi1280x163px

អង្គការ UNDP ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងថ្មី នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិប្រចាំកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងការបរទេស។

ក្នុងជំនួបនោះ លោក អេនរីកូ ហ្កាវេលីយ៉ា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការល្អរវាង UNDP ជាមួយក្រសួងស្ថាប័នកម្ពុជា ដើម្បីសម្រេចបាននូវការអភិវឌ្ឍដោយចីរភាព។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងសម្ដែងការអបអរសាទរចំពោះ លោក អេនរីកូ ហ្គាវេលីយ៉ា ដែលត្រូវបានតែងតាំងតំណាងថ្មីនៃ UNDP ប្រចាំកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP នៅកម្ពុជា ជាង៥០ឆ្នាំ កន្លងមកនេះ ក្នុងការរួមចំណែកកសាងប្រទេសកម្ពុជា រួមមាន ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ការបោសសម្អាតមីន បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៕

Khcct banner

អត្ថបទទាក់ទង