681 ezgif.com resize
Swift cc time

សមត្ថកិច្ចចម្រុះខេត្តកំពត ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន និងភូមាចំនួន២ក្រុម ឆបោកតាមអនឡាញ និងឃាតកម្ម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

កំពត៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពត បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំចំនួន២ករណីផ្សេងពីគ្នា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ សីហា ដោយឃុំខ្លួនជនសង្ស័យជាមេខ្លោង សរុបចំនួន១៤នាក់ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ និងឃាតកម្មដោយអំពើឃោរឃៅ។

សំណុំរឿងទី១ ពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ ដោយជនត្រូវចោទស្នាក់នៅលើភ្នំបូកគោ ស្ថិតនៅភូមិរលួស សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ សំណុំរឿងទី២ ពាក់ព័ន្ធអំពើឃាតកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសបទឆបោកអនឡាញ ដោយមានគោលដៅ លក់-ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុច ស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិត នៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ បច្ចុប្បន្នសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្នជនសង្ស័យ ដើម្បីបញ្ជូនទៅតុលាការ និងបន្ត នីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ។

ក្រោយប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំនេះ សមម្ថកិច្ចដកហូតសម្ភារៈបម្រើឱ្យការឆបោក ទូរសព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង Pad ចំនួន ១គ្រឿង Tablet ចំនួន ១៤គ្រឿងព្រមទាំងបានសង្គ្រោះ ជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោក។

គួររម្លឹកថា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ដោយមានការចូលរួមសកម្មភាពពីក្រសួង និង ស្ថាប័នពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕


Khcct banner

អត្ថបទទាក់ទង