681 ezgif.com resize
Swift cc time

សមាជិកសមាគមឧកញ៉ាកម្ពុជាបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាជូនវីរយុទ្ធជនដែលរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ២ក្នុងខេត្តព្រះវិហារ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ព្រះវិហារ៖ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូប នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនវីរយុទ្ធជនដែលបានរបួសក្នុងសមរភូមិ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ១៦មករា និងមណ្ឌលសុខភាពគូលែនដែលស្ថិតក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសនេះដែរគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងលោកវេជ្ជបណ្ឌិត ជូ ប៉ូនីណា ប្រធានមន្ទីរពេទ្យបង្អែក១៦មករា និងលោក ទិត្យ សារុំ ប្រធានមណ្ឌលសុខភាពគូលែនផងដែរ។

សូមបញ្ជាក់ថា នាពេលកន្លងមកគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បាននាំយកនូវអំណោយជាថវិកាមួយចំនួនក៏ដូចជាគ្រឿងឧបភោគបរិភោគផ្សេងៗដើម្បីប្រគល់ជូនវីរយុទ្ធជនដែលបានរងរបួស និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រមទាំងក្រុមគ្រួសារវីរជនពលីផងដែរ៕


Khcct banner

អត្ថបទទាក់ទង