681 ezgif.com resize
Swift cc time

សាកលវិទ្យាល័យខេមតិច ផ្តល់«អាហារូបករណ៍ទេពកោសល្យឌីជីថលស្ទែម» ចំនួន១០កន្លែង

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច ផ្តល់អាហារូបករណ៍ «ទេពកោសល្យឌីជីថលស្ទែម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន» ចំនួន១០កន្លែង។ អាហារូបករណ៍នេះមានតម្លៃជាទឹកប្រាក់ ១៦០០០ដុល្លារ ក្នុងនិស្សិតម្នាក់ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៤ឆ្នាំ។

យោងតាមគេហទំព័រក្រសួងអប់រំ នៅថ្ងៃទី ១៩ សីហា ២០២៥ បានឱ្យដឹងថា សាកលវិទ្យាល័យខេមតិច បើកទទួលពាក្យអាហារូបករណ៍ «ទេពកោសល្យឌីជីថលស្ទែម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន» សម្រាប់សិស្សបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញស្ទែម ដែលក្នុងនោះរួមមាន ១. វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម, ២. វិទ្យាសាស្ត្រទិន្នន័យនិងបញ្ញាសិប្បនិម្មិត, ៣. សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត, ៤. វិស្វកម្មសូហ្វវែរ, ៥. ស្ថាបត្យកម្ម, ៦. ការរចនាផ្នែកខាងក្នុង, និង ៧. បញ្ញាធុរៈកិច្ច។

បើតាមក្រសួងអប់រំ បេក្ខជនដែលអាចដាក់ពាក្យបានត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ មានសញ្ញាបត្រសមមូល និងត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជា គណិតវិទ្យានិងតក្កវិទ្យា និងភាសាអង់គ្លេស ព្រមទាំងវគ្គសម្ភាសផ្ទាល់មាត់។

គួរបញ្ជាក់ថា សាកលវិទ្យាល័យនឹងបន្តបើកទទួលពាក្យអាហារូបករណ៍នេះ រហូតដល់ថ្ងៃទី ១៥ កញ្ញា ២០២៥។ សិស្សអាចដាក់ពាក្យតាមរយៈតំំំណភ្ជាប់ https://camtech.edu.kh/

Khcct banner

អត្ថបទទាក់ទង