681 ezgif.com resize
Swift cc time

យុវជនកម្ពុជា១៦រូប នឹងចូលរួមក្នុងកម្មវិធី Asia Youth Leaders 2025 នៅប្រទេសជប៉ុន

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ យុវជនកម្ពុជាចំនួន ១៦ នាក់ និងអ្នកសម្របសម្រួលចំនួន ០២រូប នាយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី Asia Youth Leaders 2025 ដែលរៀបចំ ចាប់ពីថ្ងៃទី១៨ ដល់២៣ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

យោងតាមគេហទំព័រអគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ បានឱ្យដឹងថា មុននឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុន យុវជនទាំង១៦រូបបានឆ្លងកាត់ការជ្រើសរើសជាច្រើនដំណាក់កាល ក្រោយមក បានទទួលនូវការបណ្តុះបណ្តាល ទាំងទៅលើប្រធានបទពិភាក្សា ការសហការក្រុម សីលធម៌ សុជីវធម៌ សិល្បៈ និងការចែករំលែកពីសំណាក់អតីតអ្នកចូលរួមក្នុងកម្មវិធីកន្លងទៅ ដើម្បីអាចត្រៀមលក្ខណៈក្នុងការតំណាងកម្ពុជាលើឆាកអន្តរជាតិ។

គួរបញ្ជាក់ថា កម្មវិធី Asia Youth Leaders 2025 ជាកម្មវិធីអភិវឌ្ឍសមត្ថភាព និងភាពជាអ្នកដឹកនាំយុវជនចន្លោះអាយុពី១៥ ដល់១៧ ឆ្នាំ ដែលរៀបចំ និងគាំទ្រដោយមូលនិធី AEON 1% Club Foundation៕

Khcct banner

អត្ថបទទាក់ទង