681 ezgif.com resize
Swift cc time

ក្រសួងសាធារណការ បានជួសជុលរួចរាល់កំណាត់ផ្លូវដែកដែលស្រុត និងដាក់ឱ្យដំណើរការបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា កំណាត់ផ្លូវដែកភាគខាងជើងដែលស្រុតប្រមាណ ៧០ម៉ែត្រ បានជួសជុលរួចរាល់ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នហើយ។

ក្រសួងសាធារណការ បញ្ជាក់ថា កាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ មានករណីរថភ្លើងខ្សែប្រេងតេលាបានធ្លាក់ផ្លូវខ្សែផ្លូវដែកទិសខាងជើង (ខ្សែរថភ្លើងខ្សែប្រេងទិសដៅភ្នំពេញទៅបឹងព្រីង ខេត្តបាត់ដំបង) ចំណុចកើតហេតុ PK274 ស្ថិតភូមិទួលតាឯក សង្កាត់ទួលតាឯក នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។

គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់នេះ កើតឡើងដោយសារកត្តាផ្លូវស្រុតដោយបណ្តាលឱ្យធ្លាក់ចំនួន៤ទូ ក្នុងនោះក្រឡាប់ចេញប្រេងចំនួន៣ទូ និងផ្លូវដែកខូចខាត ៧០ម៉ែត្រ ដែលករណីនេះ មិនមានរងគ្រោះដល់មនុស្សទេ៕


Khcct banner

អត្ថបទទាក់ទង