681 ezgif.com resize
Swift cc time

«ពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៥» បើកទទួលស្នាដៃពីប្រជាជន សហគមន៍ និងអាជីវកម្ម

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
រូបតំណាងពីគេហទំព័រ៖​ Clean Energy Week Cambodia

ភ្នំពេញ៖ «ពានរង្វាន់ថាមពលស្អាតឆ្នាំ ២០២៥» បើកទទួលស្នាដៃពីប្រជាជន សហគមន៍ និងអាជីវកម្ម ដែលកំពុងរូមចំណែកក្នុងការជំរុញកម្ពុជាទៅកាន់អនាគតបៃតង ស្អាត និងប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាពខ្ពស់។

យោងតាមសេចក្តីប្រកាសលើគេហទំព័រ ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងថា ពានរង្វាន់មានបីធំៗ គឺ ពានរង្វាន់ជើងឯកថាមពលស្អាត, ពានរង្វាន់គម្រោងសហគមន៍ថាមពលស្អាតសម្រាប់សហគមន៍ដែលមានឥទ្ធិពល, និង ពានរង្វាន់ប្រសិទ្ធភាពថាមពល។ ពានរង្វាន់ទាំងនេះលើកបង្ហាញ ក៏ដូចជាជម្រុញទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង ការច្នៃប្រឌិត និងគំនិតផ្តួចផ្តើមផ្សេងៗដែលគាំទ្រគោលដៅ និងសកម្មភាពឆ្ពោះទៅអន្តរកាលថាមពល។

ក្នុងករណីបេក្ខជនមានចំណាប់អារម្មណ៍ អាចបំពេញពាក្យចុះឈ្មោះ ជាបេក្ខភាព ឬចាត់តាំងបុគ្គល គម្រោង ឬស្ថាប័នផ្សេងៗទៀតតាមរយៈ តំណភ្ជាប់  ឱ្យបានត្រឹមថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៥។ អ្នកដែលបានពានរង្វាន់នេះ នឹងត្រូវបានប្រកាសនៅក្នុងសប្តាហ៍ថាមពលស្អាត។សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ តំណភ្ជាប់

Khcct banner

អត្ថបទទាក់ទង