681 ezgif.com resize
Swift cc time

ខេត្តព្រះសីហនុ កំពុងរងជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្ទះ និងខូចខាតសម្ភារៈពលរដ្ឋ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ព្រះសីហនុ៖ ខេត្តព្រះសីហនុ កំពុងរងជំនន់ទឹកភ្លៀង បណ្តាលឱ្យលិចផ្ទះ និងខូចខាតសម្ភារៈពលរដ្ឋ។ បើតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា ភ្លៀងខ្លាំងតាំងពីយប់ថ្ងៃទី១៥ រហូតឈានចូលដល់ទាបភ្លឺថ្ងៃទី១៦ សីហា ២០២៥នេះ។

បើតាមប្រភពដដែល ផ្ទះពលរដ្ឋ រស់នៅម្តុំស្រែត្រកួន ចំការស្ពៃ សង្កាត់២ បានលិចចំនួន២ដង ក្រោយភ្លៀងទឹកក៏បានស្រកទៅវិញ និង នៅតំបន់សង្កាត់១ ក្រុងព្រះសីហនុ ក៏ដូចគ្នាដែរ បន្តជនលិច មកដល់ព្រឹកនេះ ប៉ុន្តែពុំមានប៉ះពាល់ដល់អាយុ ជីវិតមនុស្ស ឬរងការខូចខាតធ្ងន់ធ្ងរនោះទេ។

យោងតាមសេចក្តីជូនដំណឹងពីក្រសួងធនធានទឹកនិងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ សីហា ឆ្នាំ២០២៥ នៅតំបន់មាត់សមុទ្រ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតីនិងបស្ចិម មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី។

ខេត្តកោះកុង ព្រះសីហនុកំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ។រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕


Khcct banner

អត្ថបទទាក់ទង